ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា៖ ការប្រកួតគណិតវិទ្យាអន្តរជាតិ ជា​ការ​ចូល​រួម​ពង្រឹង​សមត្ថភាព​សិស្ស និងការសិក្សាស្រាវជ្រាវ

2025/07/20 05:10:14 pm        443

ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានលើកឡើងថា ការ​ប្រកួត​ប្រជែងគណិតវិទ្យាអន្ដរជាតិ តាមប្រព័ន្ធអនឡាញ (CARIBOU CONTESTS) និង​គណិត​វិទ្យា​ថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ដ្រ (CASIO) គឺ​ជា​ការ​ចូល​រួម​ពង្រឹង​សមត្ថភាព​សិស្ស និងការសិក្សាស្រាវជ្រាវ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន លើកឡើងបែបនេះធ្វើឡើងក្នុងពិធីប្រគល់មេដាយ ប្រកាស​នីយបត្រ និងជូនរង្វាន់ ដល់ជ័យលាភីដែលបានចូលរួម ការប្រកួតប្រជែង គណិតវិទ្យាអន្ដរជាតិ តាម​ប្រព័ន្ធអនឡាញ និងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ដ្រ នៅ​រសៀល​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ហើយពិធីនេះ បានប្រព្រឹត្ដឡើងក្រោមវត្ដមាន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីលោក យ៉ា ម៉ាហ្គា នាយកគ្រប់គ្រង នៃក្រុមហ៊ុន កាស៉្យូសិង្ហបុរី និងមាតា-បិតា​អាណា​ព្យាបាល​សិស្ស​ជា​ច្រើន​រូប​ នៅសាលពហុបំណង នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានលើកឡើងថា កម្មវិធីកិច្ចការប្រឡងនេះ រៀប​ចំ​ឡើង​ក្នុង​គោល​បំណង ចូលរួមពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាព​នៃ​ការ​រៀន​ បង្រៀន និងការសិក្សាស្រាវជ្រាវ លើការអប់រំគណិតវិទ្យានៅកម្ពុជា និងកា​រ​អភិវឌ្ឍ​វិជ្ជា​ជីវៈ​នៃ​ការ​អប់រំ STEM នៅកម្ពុជា។

បន្ថែមពីនោះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ បានឲ្យដឹងថា ការប្រកួតគណិតវិទ្យាអន្តរជាតិនេះ ក៏​ជា​ផ្នែកមួយ ដើម្បីកសាងធនធានមនុស្ស ដែលមានសក្តានុពល សម្រាប់ប្រទេសជាតិ និងជាអ្នក​ដឹក​នាំវ័​យក្មេងនាពេលអនាគត ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ​២០៣០ ប្រជាជនកម្ពុជា មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយឯកឧត្តម ក៏បាន​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ ចំពោះក្រុមហ៊ុនកាស្យូ នៃប្រទេសសិង្ហបុរី និងដៃគូពាក់ព័ន្ធ​បាន​ចូល​រួម​ចំណែក​ជា​មួយ​គោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍន៍ស្ទែម STEM ក្នុង​នេះ​ក្រុម​ហ៊ុន IBC និងក្រុមហ៊ុនកាស៉្យូ សិង្ហបុរី ក្រោមការរៀបចំ ផ្តួចផ្តើម នៃសមាគម​អ្នក​គណិតវិទ្យាកម្ពុជា បានរៀបចំការប្រឡងថ្នាក់ជាតិ ការប្រកួតប្រជែង​សិស្ស​ពូកែ​គណិត​វិទ្យា​ទូទាំង​ប្រទេស ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រកាស៉្យូ។

សូមបញ្ជាក់ថានេះជាឆ្នាំទី៣ហើយ ដែលបានប្រារព្ធពិធីប្រគល់ជ័យលាភីមេដាយ មាស ប្រាក់ សំរិទ្ធិ និងរង្វាន់ផ្សេងៗ ដល់សិស្សទូទាំងប្រទេសចំនួន៦០នាក់ មកពីគ្រប់រាជធានីខេត្ត។ ឆ្នាំ​ទី​៣​នេះ ឃើញថា មានការចូលរួមពីសិស្សានុសិស្សពីកម្រិតថ្នាក់ អនុ និងវិទ្យាល័យទី៧ ដល់ទី១២ ចំនួន​៧៥២នាក់ ដែលមកពីសាលារដ្ឋ និងឯកជនផងដែរ។ ហើយក្នុងពិធីប្រគល់មេដាយ និង​រង្វាន់​ដល់សិស្សពូកែទាំងអស់ ក៏មានការអញ្ជើញមកដោយផ្ទាល់ នៃលោក យ៉ាម៉ាហ្គា ដែល​ជា​នាយក​គ្រប់​គ្រង នៃក្រុមហ៊ុន កាស៉្យូសិង្ហបុរី ផ្តល់កិត្តិយស ក្នុងពិធីប្រគល់វិញ្ញាបនបត្រសិស្សពូកែ ដោយ​សិស្សពូកែជ័យលាភីមេដាយមាស កំរិតថ្នាក់ទី៧ ដល់ទី១២ ទទួលបាន​កុំព្យូទ័រ​យួរ​ដៃ​ម្នាក់​១​គ្រឿង និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត។

ការប្រឡងកាស៉្យូនេះ គឺជាការចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សមត្ថភាពទាក់ទងនឹង STEM ដែល​ជា​របៀបរៀនថ្មី បែបទំនើបដែលផ្សារភ្ជាប់ និងបច្ចេកវិទ្យាគណនា ដោយផ្ទៀងផ្ទាត់ ជា​ក់​លាក់​ ដែលផ្តោតលើភាពវៃឆ្លាតវិសាលភាព នៃការគិតវិភាគដ៏ទូលំទូលាយ (Critical thinking) យល់​ពីសំណួរបញ្ហា និង ដំណោះស្រាយដ៏មានប្រសិទ្ធិភាព (Problem & Solving) ហើយ​សង្កេត​ឃើញ​ថា សិស្សទាំងអស់ ដែលបានចូលរួមប្រឡង បានទទួលជ្រាបដឹងពីអត្ថប្រយោជន៍ នៃ​ការប្រើម៉ាស៊ីនគិតលេខ ជាជំនួយក្នុងសិស្សា STEM ដែលជាគោលដៅចង់បាន នៃក្រុម​ហ៊ុន​កាស៉្យូ ​សិង្ហបុរី និង IBC៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm