រដ្ឋបាលខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ​គង់ចាំ​ព្រះវស្សា​នៅ​វ​ត្ត​ព្រះពុទ្ធ​មាន​បុណ្យ

2025/07/20 05:56:32 pm        237

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេន​ដល់​ព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន០៣ក្នុងមូលដ្ឋានខណ្ឌ៧មករា រួម​មាន​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ វត្តសំពៅមាស និងវត្តមង្គលវ័ន ដែលពិធីនេះបាន​ធ្វើ​ឡើង​ក្នុង​បរិវេណវ​ត្ត​ព្រះពុទ្ធ​មានបុណ្យ។

ការនាំយកទៀនវស្សាប្រគេនជូនព្រះសង្ឃធ្វើឡើង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោម​អធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តរាជធានីភ្នំពេញ និងជាប្រធាន​ក្រុម​ការងារ​គណបក្សមូលដ្ឋានខណ្ឌ៧មករា និងលោកជំទាវ ,លោក សោម សុវណ្ណ ប្រធានក្រុម​ប្រឹក្សា​ខណ្ឌ​ ,លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកស្រី រួមទាំងមន្រ្តីនិងសង្កាត់ ដើម្បី​ចូល​រួម​ចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវពេលចូលព្រះវស្សានេះ ។ 

ក្នុងនាមជាពុទ្ធសាសនិក ជារៀងរាល់ឆ្នាំ ឯកឧត្តមបណ្ឌិត លី ឆេង តែងបាននាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា តាមគន្លងប្រពៃណី ក្នុងរដូវកាលនេះ ។

ឯកឧត្តមបណ្ឌិត លី ឆេង បានមានប្រសាសន៍ លើកឡើងថា ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ការរៀបចំពិធីបុណ្យសាសនាមិនថា តែសាសនាព្រះពុទ្ធនោះទេ គឺតែងបាន​ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​អធិបអធ័ម និងសប្បាយជ្រះថ្លាជាទីបំផុត តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ខណៈដែលវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា។ 

ក្នុងឱកាសនោះ ព្រះបិដកធម្មមេ ម៉ៅ នីម ព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ និងជាព្រះអនុ​គន្ធ​ខណ្ឌ៧​មករា បានមានសង្ឃដីការ ថ្លែងអំណរគុណចំពោះកាយវិការដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ព្រម​ទាំងសហការីនាពេលនេះ ដែល​ជា​សកម្មភាព​មួយ​បាន​ឆ្លុះ​បញ្ជាំង​ឱ្យ​ឃើញ​ពី​ការ​ចូល​រួម​ចំណែក​ជួយទ្រទ្រង់ក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់ប្រទេសកម្ពុជា នឹងគោរព​ប្រតិបត្តិ​ដោ​យប្រជាជនកម្ពុជាភាគច្រើន។ 

សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាមានរយៈពេលបីខែ គិតចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូត​ដល់ទី១៥កើត ខែអស្សុជ។ ចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បី​ឲ្យ​ព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ដើម្បីសិ​ក្សា​ព្រះ​ធម៌​វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្ត ។ជាការទ្រទ្រង់ដល់ព្រះសង្ឃ នៅក្នុងរយៈបីខែនេះ ប្រជា​ពុទ្ធ​បរិស័ទ​តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និង​គ្រឿង​សម្ភារៈដ៏ទៃទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm