សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់

2025/07/20 11:06:42 am        239

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​មហា​គ្រួសារ​ខ្មែរដែលបានជួបជុំគ្នា ក្នុងកម្មវិធី «តស់! យើងទៅច្រៀង​ចម្រៀង​ជាតិ​ផ្តល់​កម្លាំង​ចិត្ត​ជូន​វីរ​ក​ងទ័ពជួរមុខ» និង «ការប្រកួតកីឡាបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ» នៅ​ពហុ​កីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ, ក្នុងឱកាសនេះ​សម្ដេច​ធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ នៅជាមួយកងទ័ពជួរមុខ និង​គាំទ្រ​គ្រប់​មធ្យោបាយទាំងអស់។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែល​បាន​ជួប​ជុំ​គ្នា​ជា​លើក​ទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ខណៈ​សកម្មភាពនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុង​ឈរ​យ៉ាង​រឹង​មាំ​ប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិប​តេយ្យ​ភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក្នុងនាមប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជា​ប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ ១) យន្តការបច្ចេកទេសទ្វេភាគី ដោយ​គណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង ២) យន្តការច្បាប់អន្តរជាតិ រួមទាំង​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) លើសពីនេះកម្ពុជា ក៏បានត្រៀម​លក្ខណៈរួ​ច​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តប​ដោយ​កងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែល​មាន​ការ​រំលោភ​បំពាន​ដោយ​គគ្លើន​លើ​ដែន​អធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។

តាមរយៈការជួបជុំ សាមគ្គីគ្នារបស់មហាគ្រួសារខ្មែរ សម្ដេចធិបតីបានបញ្ជាក់ថា «សំឡេងតែមួយ ទឹក​ចិត្តតែមួយ ឆន្ទៈតែមួយមហាសាមគ្គី ផ្តល់កម្លាំងចិត្តសម្រាប់រាជរដ្ឋាភិបាល ពិសេស​វីរ​កង​ទ័ព​ជួរ​មុខ​។ ខ្មែរសាមគ្គី ខ្មែរខ្លាំង ខ្មែរតែមួយ ក្រោមទង់ជាតិតែមួយ គោលបំណងតែមួយ គឺការពារ​ជាតិ​ ការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ»។

ក្នុងឱកាសនេះ សម្ដេច​នាយករដ្ឋ​មន្រ្ដី​ក៏​ជូន​ពរ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ជួរ​មុខ​កម្ពុជាទាំ​ង​ខ្សែ​ត្រៀម​ និងខ្សែគាំទ្រដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និង​មេ​បញ្ជា​ការ​គ្រប់ជាន់ថ្នាក់។ សម្ដេចបានបញ្ជាក់ថា៖«បងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវ​ចង​ចាំ​ជាក់​ថា​ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និង​បន្ត​គាំទ្រ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់ ជូនដល់បងប្អូនជួរមុខគ្រប់កាលៈទេសៈទាំងអស់»៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
2025/07/20 11:06:42 am        1
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/17 12:41:56 pm        1
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
2025/07/16 03:36:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិក គំរាមជើងហោះហើរប្រទេសម៉ិកស៊ិកជុំវិញការដឹកទំនិញ និងបញ្ហាប្រកួតប្រជែង

2025/07/21 12:16:37 pm
​លោក Trump និយាយថា លោកនឹងជួយពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានឃុំខ្លួននៅអារ៉ាប់រួម
2025/07/21 12:11:37 pm
​អ្នកប្រយុទ្ធBedouin ធ្វើដំណើរទៅភូមិក្បែរក្រុង Sweida ខណៈស៊ីរីនិយាយថាបទឈប់បាញ់នៅតែមាន
2025/07/21 12:08:00 pm
​ក្រុមសិទ្ធិមនុស្ស៖ ការប៉ះទង្គិចរវាងនិកាយផ្សេងគ្នានៅស៊ីរីបណ្តាលឲ្យមនុស្សជាង១.០០០ នាក់ស្លាប់
2025/07/21 12:05:20 pm
​អ៊ីរ៉ង់ នឹងបើកកិច្ចចរចានុយក្លេអ៊ែរជាមួយប្រទេសមហាអំណាចអឺរ៉ុបចំនួន៣ នៅថ្ងៃសុក្រ
2025/07/21 11:55:18 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/19 08:18:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/21 01:58:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/20 02:46:39 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/19 01:13:43 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am