ថ្នាក់ដឹកនាំ និង​មន្ត្រីគ្រប់មន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំង រួមគ្នាដាំ​កូន​ក្ងោក​ជាង​២​ពាន់​ដើម​​ពង្រីក​​​ភា​ព​បៃតង ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់​ជីវភាព​សហគមន៍​មូល​ដ្ឋាន​

2025/07/20 09:31:45 pm        487

ដើម្បីឲ្យតាមផ្លូវនានា ក្នុងភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង មានសោភ័ណភាពស្រស់ស្អាត​ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត​ និង​ដើម្បី​​រួម​គ្នា​ដាំ​ដើម​ឈើ​គ្រប់ប្រភេទឲ្យ​បានច្រើន ក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម ពិសេស​ត្រូវ​ចូល​រួម​ថែ​រក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការ​ដុត​ព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់នោះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាន​ដឹក​នាំមន្ត្រីគ្រប់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន ដាំកូនក្ងោកជាង២ពាន់ដើម។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រីក​ភាព​បៃតង ដោយផ្តោត​លើ​ការ​ពង្រឹង​ចលនា​ដាំ​ដើម​ឈើ​តាម​រយៈ​ការ​បំផុស​អោយ​មាន​ការ​ដាំ​ដើម​ឈើនៅ​តាម មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ តាមលំនៅដ្ឋាន ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់​ជីវភាព​សហគមន៍​មូល​ដ្ឋាន​ និងបាន​ផ្សព្វផ្សាយអំពីយុទ្ធនាការដាំកូនឈើ១លានដើម ក្នុងមួយឆ្នាំ ដោយ​បាន​ចូល​រួម​ប​ណ្តុះ​កូន​ឈើ ​ចែកជូនកូនឈើ កំណត់ផ្ទៃដីដាំកូនឈើ និងចូលរួមដាំកូនឈើ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​​មាន​គម្រប​ព្រៃឈើ៦០% នៃផ្ទៃដីទូទាំងប្រទេសនៅឆ្នាំ២០៥០។ ជាពិសេស​នៅ​ក្នុង​ភូមិ​អូកា​ខុប ឃុំ​ក្រាំង​ល្វានេះ ជាភូមិទើបកើតថ្មី និងជាផ្ទះសំរាប់បងប្អូនអតីតយុទ្ធជន ដូច្នេះ​​ហើយ​យើង​ត្រូវ​នាំ​គ្នាដាំកូនឈើគ្រប់ប្រភេទ ជាពិសេសប្រភេទកូនក្ងោកនេះនៅតាមសងខាងផ្លូវ ដើម្បី​ទាក់​ទាញភ្ញៀវទេសចរមកលេងកំសាន្ត ក៏ដូចជួយដល់​ជីវភាព​បង​ប្អូន​អតីត​យុទ្ធ​ជន​ក្នុង​ភូមិ​នេះ​ផង​ដែរ​។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា៖ ការបាត់បង់ព្រៃឈើពិតជាជះឥទ្ធិពលអាក្រក់​យ៉ាង​ច្រើន​ដល់​ការ​រស់នៅរបស់ប្រជាជន និងសង្គមជាតិ ដូចជាការប្រែប្រួលអាកាសធាតុ ទឹកជំនន់ ខ្យល់​កន្ត្រាក់ ផ្គររន្ទះ និងការរាំងស្ងួត បាត់បង់សត្វព្រៃ ធនធានមឆ្ឆាជាតិ និងការ​ធ្លាក់​ចុះ​គុណ​ភាព​ដី​ផង​ដែរ​។ ដូចនេះសូមចូលរួមដាំដើមឈើគ្រប់ប្រភេទគ្រប់រូបភាព តាមគ្រប់ទីកន្លែង និង​ឱ្យ​បាន​ច្រើន​តាម​លទ្ធភាពដែលអាចធ្វើទៅបានក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម និងត្រូវ​ចូល​រួម​ថែ​រក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការ​ដុត​ព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm