មេទ័ពជួរមុខប្រចាំទិសប្រាសាទតាក្របី៖ ការលើកទឹកចិត្ត​របស់​ពលរដ្ឋ​ជា​កម្លាំង​ស្មារតី​ដ៏​រឹងមាំ​សម្រាប់​ពលទាហាន

2025/07/20 10:12:40 pm        974

នៅពេលមានបងប្អូនប្រជាពលរដ្ឋច្រើនកុះករ មកកម្សាន្ត និងលើកទឹកចិត្តកងទ័ពជួរមុខ នៅ​ប្រាសាទ​តាក្របី​បាន​ធ្វើឱ្យកងទ័ពជួរមុខ កាន់តែមានស្មារតីរឹងមាំរឹងមាំ ក្នុងការការពារ​បូរណ​ភាព​ទឹក​ដី និងមានភាពក្លាយហានហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ និងទឹកដី។

បញ្ជាក់ប្រាប់ BTV លោកវិរសេនីយឯក ប៊ូ បោន មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ឧត្តរ​មាន​ជ័យ​ប្រចាំទិសប្រាសាទតាក្របី បានលើកឡើងថា នៅពេលឃើញបងប្អូនប្រជាពលរដ្ឋច្រើន កុះករ​នាំគ្នាមកសួរសុខទុក្ខកងទ័ពជួរមុខបែបនេះ បានធ្វើឱ្យ​កង​ទ័ព​ជួរ​មុខ​មាន​ភាព​សប្បាយ​រីក​រាយ និងមានសេចក្តីក្លាហាន មានកម្លាំងស្មារតីដ៏រឹងមាំ ក្នុងការការពារបូរណភាពទឹកដី។ មេ​បញ្ជាការ​រង​រូបនេះបានបន្តទៀតថា ពួកគាត់បានប្តេជ្ញាចិត្តរួចរាល់ ក្នុងការលះបង់​ពលី​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារទឹកប្រាសាទកម្ពុជា​មិនឱ្យ​សម្រូវឈ្លានពានដណ្តើមយកបានឡើយ។

ចំណែក​បងប្អូនប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយ ដែលបាន​មក​ដល់​ប្រាសាទតាក្របី និងបានមកលើកទឹកចិត្តកងទ័ពការពារព្រំដែនរបស់កម្ពុជា ដើម្បី​ឱ្យកងទ័ព​មា​​ន​​ភាព​ក្លាហាន​ការពារបូរណភាពទឹកដី។ បងប្អូនប្រជាពលរដ្ឋ បានបន្តទៀតថា ពួកគាត់​ជឿ​ជាក់​លើ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល ហើយ​ពួកគាត់នឹង​នៅ​ពី​ក្រោយរាជ​រដ្ឋាភិបាល និង​កង​ទ័ព​ជា​និច្ច​ ពួកគាត់សូមជូនពររាជរដ្ឋាភិបាល និងកងទ័ពជួរមុខទំាងអស់ សូមមានសុខភាពល្អ ហើយ​ក្នុង​នាម​ជា​ពលរដ្ឋជួរក្រោយ​ពួកគាត់នៅចាំលើកទឹកចិត្តរាជរដ្ឋាភិបាល និងកងទ័ពជួរមុខជានិច្ច។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋពីគ្រប់ទិសទី បាន​មក​កម្សាន្តនៅប្រាសាទេតាក្របី ដើម្បីឈ្វែងយល់ និងលើកទឹកចិត្តកងទ័ព ហើយ​ក៏​មាន​គ្រឿង​ឧបគោគ​បរិភោគ រួមនឹងថវិកាយកមកចែកជូនកងទ័ព ក្រោមពាក្យស្លោក មួយម៉ឺននាក់ មួយ​ម៉ឺន​បេះដូង ៥សែនព្រលឹងវិញ្ញាណ ៣លានឥណ្ឌូចិន ដែលវិទ្យុ ABC Cambodia ជា​អ្នក​ឧបត្ថម្ភ​រថយន្ត​ក្នុង​ការ​ធ្វើដំណើរ៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm