ក្រសួងសុខាភិបាល បើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ នៅ​ខេត្ត​ស្ទឹងត្រែង

2025/07/20 10:36:35 pm        426

មជ្ឈមណ្ឌលជាតិប្រយុទ្ធ​នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួង​សុខាភិបាល​ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើក​យុទ្ធនាការ​ផ្តល់​ថ្នាំ​លេប​សមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ នៅឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ពិធីបើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង លោក​វេជ្ជបណ្ឌិត Zhang Zaixing  តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោក​វេជ្ជ​បណ្ឌិត Mohammad Naeem DURRANI តំណាងអង្គការ UNOPS ប្រចាំកម្ពុជា និងលោក លោក​ស្រី ជាអភិបាលនៃគណៈអភិបាលក្រុង ស្រុក ឃុំ មេភូមិ មន្រ្តីសុខាភិបាលនៃរដ្ឋបាល ខេត្ត-ស្រុក និងអង្គការដៃគូ ជាតិ-អន្តរជាតិ។

លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្របានមាន​ប្រសាសន៍ថា យើងពិតជាបានដឹងមកហើយ ជំងឺគ្រុន-ចាញ់​ប្រទេស​កម្ពុជា​ ត្រូវបានកំណត់គោលដៅលុបបំបាត់នៅឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើមផ្ទាល់ ដោយ​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា នាពេលបច្ចុប្បន្ន និងកំពុងបន្ត​វេន​ដឹក​នាំ​អនុវ​ត្ត​ផែន​ការ​យុទ្ធសាស្រ្ត​ជាតិ​នេះ​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកប​ដោយ​ថាមពលខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ និងគតិបណ្ឌិតប៉ិនប្រសព្វ។ ផែនការយុទ្ធសាស្រ្តជាតិរបស់ប្រទេសកម្ពុជាយើង គឺជាត្រីវិស័យដ៏ត្រឹមត្រូវដែលប្រទេសយើង សម្រេច​បាននូវសមិទ្ធផលគោលដៅយុទ្ធសាស្រ្តទាំងបីជាបន្តបន្ទាប់៖ ១).បញ្ឈប់លែងឱ្យមានភាពស៊ាំថ្នាំអាតេមីស៊ីនីន សម្លាប់មេរោគគ្រុនចាញ់ តាំងពី​ឆ្នាំ​២០១៥​មក​ដល់​បច្ចុប្បន្ន​ ២).បញ្ឈប់លែងឱ្យមាន មនុស្សស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់​តាំង​ពី​ឆ្នាំ​២០១៨​មក​ដល់​បច្ចុប្បន្ន (គឺសម្រេចបានមុនផែនការបីឆ្នាំ) និង ៣). បានលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ដែ​ល​ជាទម្រង់អាចស្លាប់បាន) ចាប់ពីឆ្នាំ២០២៤ មកដល់បច្ចុប្បន្ន។ បច្ចុប្បន្ននេះ ស្ថាន​ភាព​ជំងឺ​គ្រុន​ចាញ់​គ្រប់ប្រភេទកំពុងស្ថិតនៅក្នុងកម្រិតទាបបំផុត ឈានទៅគ្មាន​ករណី​ជំងឺ​ដែល​ជា​គោលដៅ​ត្រូវ​តែសម្រេចឱ្យបានជោគជ័យ គ្មានគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥នេះ។ ជិត៧ខែ ឆ្នាំ​២០២៥នេះ ជំងឺគ្រុនចាញ់មាន ២៨ករណី ដែលភាគច្រើនជាប្រភេទគ្រុនចាញ់លាប់ ឬវីវ៉ាក់ នៅ​ក្នុងស្រុកសៀមប៉ាងនេះ រួមទាំងគ្រុនចាញ់នាំចូលពីក្រៅប្រទេស។

លោកបណ្ឌិត ហ៊ុយ រ៉េកុល បន្តថា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កាលពីថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០២៥ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងកន្លងមកនេះ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​អបអរ​សាទរ​ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​បង​ប្អូន​យើង​ទាំង​អស់​គ្នា​នៅក្នុងពិធី ដោយសន្យាថា ជំងឺគ្រុនចាញ់​ត្រូវ​តែលែ​ង​មាន​កើត​​ថ្មី​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជាយើង រួមទាំងខេត្តស្ទឹងត្រែងផងដែរ ចាប់ពីដំណាច់ខែ៩ ឬខែកញ្ញា ឆ្នាំ២០២៥​នេះ​តទៅ​។ ដូច្នេះយើងជួបជុំគ្នានាពេលនេះ ក្រោមការផ្តួចផ្តើមដោយផ្ទាល់ពីឯកឧត្តម អភិបាលខេត្ត គឺ​ជា​សមិទ្ធផលដ៏ថ្លៃថ្លាបំផុតបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ថា ត្រូវតែគ្មានជំងឺគ្រុនចាញ់ ពិសេស​ចេញ​ដំណើរ​ពី​ស្រុកសៀមប៉ាងនេះ ទៅជាគំរូគេនៅគ្រប់តំបន់។ លោកបណ្ឌិត ក៏សូមរំលេច​ជូន​ជ្រាប​អំពី​ការងារបច្ចេកទេសបន្តិចថា វិធីសាស្រ្តលេបថ្នាំសមូហភាព គឺជាវិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត ដើម្បីការពារខ្លួនពីជំងឺគ្រុនចាញ់ កាត់បន្ថយនិងលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង។ ហេតុ​នេះ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារនេះ នាពេលចាប់ផ្តើមដំណើរការអនុវត្ត សូមអំពាវនាវ និង​លើកទឹកចិត្តត្រូវចូលរួមធ្វើឱ្យបាននូវចំនុចគន្លឹះមួយចំនួន ដូចខាងក្រោម៖

១. អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយភាគីពាក់ព័ន្ធនៃផ្នែកសុខាភិបាលឱ្យបានជាប់ជាប្រចាំ រួម​គ្នា​ផ្សព្វ​ផ្សាយជូនព័ត៌មានដល់ប្រជាជនគ្រប់រូបអំពីអត្ថប្រយោជន៍នៃការលេបថ្នាំសមូហភាពនេះ ព្រម​ទាំងសុវត្ថិភាពថ្នាំ និងទំនាក់ទំនងស្រាយរាល់ចម្ងល់ដែលអាចកើតមានជាយថាហេតុ។

២. អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងមណ្ឌលសុខភាព ត្រូវ​សហការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និងតាមដានលើសុខភាពប្រជាជននៅក្នុងពេល និងក្រោយពេលលេបថ្នាំជាសមូហភាព។

៣. អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយភាគីពាក់ព័ន្ធនៃផ្នែកសុខាភិបាល ត្រូវកត់ត្រា និង​តាម​ដាន​ច្បាស់​លាស់ប្រចាំថ្ងៃ ឬប្រចាំសប្តាហ៏ ទាំងចំនួនអ្នកបានចូលរួម អ្នកមិន​បាន​ចូល​រួម​ព្រម​ជា​មួយ​មូល​ហេតុ ដើម្បីកំណត់បាននូវរាល់បញ្ហាប្រឈម និងដំណោះស្រាយបានទាន់ពេល។

៤. សមត្ថកិច្ចការងារពាក់ព័ន្ធទទួលបន្ទុក ត្រូវរា​យ​ការណ៍​ជា​ប្រចាំ​តាម​រយៈ​បណ្តាញ​ក្រុម​ការងារ​រហូត​ដល់​អភិបាល នៃគណៈអភិបាលខេត្ត ជារៀងរាល់ខែ ឬចាំបាច់។

៥. សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តយុទ្ធនាការលេបថ្នាំជាសមូហភាព ដែល​នឹង​រៀប​ចំ​ឡើង​ជាប្រចាំក្នុងភូមិរបស់យើងឱ្យបានគ្រប់ៗគ្នា ដើម្បីធានា​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ទាំង​ស្រុង​ក្នុង​មូលដ្ឋានរបស់យើង ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល “គ្មានជំងឺ​គ្រុន​ចាញ់​ត្រឹម​ឆ្នាំ​២០២៥​”៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm