ការប៉ះទង្គិចបានផ្ទុះឡើងក្នុងការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ក្នុងប្រទេសប៉ូឡូញ

2025/07/20 10:42:48 pm        343

នគរបាលបានធ្វើអន្តរាគមន៍ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងបាតុករប្រឆាំងជនអន្តោប្រវេសន៍ និងក្រុមអ្នកតវ៉ាមួយផ្សេងទៀត ដែលបានស្រែកពាក្យស្លោកប្រឆាំងរបបហ្វាស៊ីស ក្នុងអំឡុងពេលការតវ៉ា "បញ្ឈប់ការធ្វើអន្តោប្រវេសន៍" កាលពីថ្ងៃសៅរ៍នៅទីក្រុងវ៉ាសូវី (Warsaw) និងទីក្រុងផ្សេងទៀតរបស់ប៉ូឡូញ។   

បាតុកម្មប្រឆាំងជនអន្តោប្រវេសន៍ រៀបចំឡើងដោយក្រុមមានសម្ព័ន្ធភាពជាមួយសហព័ន្ធគណបក្សនយោបាយស្តាំនិយមបានធ្វើឡើងនៅក្នុងទីក្រុងចំនួន ៨០ នៅទូទាំងប្រទេសប៉ូឡូញ រួមទាំងរដ្ឋធានី វ៉ាសូវី ទីក្រុង Krakow, Wroclaw, Lodz, Poznan, Gdansk, Lublin, Bialystok និងទីក្រុង Torun ។

អ្នករៀបចំកម្មវិធីបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រទេសប៉ូឡូញកំពុងគ្មានការការពារប្រឆាំងនឹងរលកនៃអន្តោប្រវេសន៍ដែលកំពុងកើនឡើងកាន់តែខ្លាំង ។

ពួកគេបានបន្តថា យើងមិនចង់ឲ្យប៉ូឡូញចែករំលែកជោគវាសនារបស់អឺរ៉ុបខាងលិចទេ ។រដ្ឋនេះកំពុងបរាជ័យ ដូច្នេះពលរដ្ឋកំពុងចាត់វិធានការ។

ប្រជាជនសាមញ្ញមកពីគ្រប់ទិសទីនៃប្រទេសនេះ បានបោះជំហានឡើងជាមួយនឹងសារនិងការលើកទឹកចិត្តយ៉ាងច្បាស់ថា យើងចង់រស់នៅក្នុងសុវត្ថិភាព។

ចាប់តាំងពីឆ្នាំ២០២១ មក ប្រទេសប៉ូឡូញ បានប្រឈមនឹងការកើនឡើងនៃការធ្វើអន្តោប្រវេសន៍លើព្រំដែនភាគខាងកើតរបស់ខ្លួន ដែលទីក្រុង វ៉ាសូវី និងរដ្ឋផ្សេងទៀត និយាយថាកំពុងត្រូវបានបង្កើតឡើងដោយបេឡារុស ដើម្បីរុញជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ ភាគច្រើនមកពីមជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិក មកកាន់ទឹកដីអឺរ៉ុប៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm