ការប្រថុយប្រថានរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺ​ដើម្បី​សន្តិភាព​ពលរដ្ឋ​មីយ៉ាន់ម៉ា​តែប៉ុណ្ណោះ

2022/01/08 08:41:12 pm        2.1 K

ភ្នំពេញ៖ ការប្រថុយប្រថានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលវិបត្តិនយោបាយនៅប្រទេសជាសមាជិកអាស៊ានមួយនេះ គឺដើម្បីសន្តិភាពដល់ប្រជាជនមីយ៉ាន់ម៉ាតែប៉ុណ្ណោះ ដោយមិនចង់ឃើញប្រជាជនប្រទេសនេះ រងគ្រោះធ្ងន់ធ្ងរដោយសារសង្គ្រាមដូចអតីតកាលរបស់កម្ពុជា ហើយការប្រថុយប្រថានរបស់សម្តេចតេជោនេះ គឺវាគ្មានផលប្រយោជន៍អ្វីសូម្បីតែបន្តិចសម្រាប់កម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់បេសកកម្មនៅប្រទេសមីយ៉ាន់ម៉ា របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង​ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ​ស្ដីពីបញ្ហានៅមីយ៉ាន់ម៉ា​ បានលើកឡើងថា កម្ពុជា​ពុំបាន​ប្រយោជន៍​អ្វីនោះទេ សម្រាប់ការ​សម្របសម្រួល​ជាមួយ​មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ខណៈការធ្វើរបស់​សម្តេចតេជោ ហ៊ុន សែន គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ា ស្លាប់យ៉ាង​រង្គាល​ដូចប្រជាជនកម្ពុជា​ កាលពីកន្លងទៅដោយសារតែ ​អំពើហិង្សា ​កើតចេញពីសង្រ្គាម​ផ្ទៃក្នុង​ដ៏រ៉ាំរ៉ៃនោះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅប្រទេសមីយ៉ាន់ម៉ាចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ខែមករា ឆ្នាំ២០២២​នេះ ​ដើម្បីធ្វើជាអ្នកសម្របសម្រួលស្វែងរកសន្តិភាពជូនដល់ប្រជាជន និង​ប្រទេសមីយ៉ាន់ម៉ា​ ខណៈប្រទេសនេះ បានកំពុងវឹងវរខ្លាំងក្រោយពីរបប​យោធាមីយ៉ាន់ម៉ា ​គឺលោកនាយឧត្តមសេនីយ៍ មីន អោងឡាំង ​បានចាប់ខ្លួន​លោកស្រី អ៊ុងសាន ស៊ូជី អតីត​ទីប្រឹក្សារដ្ឋរបស់​ប្រទេសនេះទៅ​ធ្វើការ​ឃុំឃាំង​ដោយ​ចោទប្រកាន់​ពីបទ​អំពើពុករលួយក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះ។

យ៉ាងណាក៏ដោយក្នុងដំណើរទស្សនកិច្ច ​និងកិច្ច​ចរចារ​របស់​សម្តេចតេជោ ជា​ជំហ៊ានដំបូងនេះ​ ត្រូវបាន​ទទួលលទ្ធផលជាផ្លែផ្កា ​ដោយមេដឹកនាំយោធាមីយ៉ាន់ម៉ា ​បានឯកភាពចំពោះសម្តេចតេជោ ហ៊ុន សែន ដោយ​អនុញ្ញាតឱ្យប្រេសិតពិសេសអាស៊ានធ្វើទស្សនកិច្ច និង​សម្របសម្រួលបញ្ហា​នៅ​មីយ៉ាន់ម៉ា និងជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ ​ដើម្បីធានាសន្តិភាពនៅមីយ៉ាន់ម៉ា ឯកភាព​ដោយ​អនុញ្ញាត​ឱ្យជំនួយមនុស្សធម៌​ តាមរយៈដៃគូអភិវឌ្ឍន៍នានា ​និងអាស៊ាន ​ចូលទៅដល់គ្រប់ផ្នែក នៃ​ប្រទេសមីយ៉ាន់ម៉ា​ ដោយគ្មានការ​រាំងស្ទះ​ និងទៅ​ដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា​ ដែល​កំពុងរងគ្រោះ និង​ទុរភិក្ស​ និងឯកភាពលើចំណុចជាច្រើនទៀត​ដើម្បី​ផល​ប្រយោជន៍ប្រជាជន ​និង​ប្រទេស​មីយ៉ាន់ម៉ា៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm