សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី បានចូលរួមសកម្មភាពជាច្រើននៅក្នុងសង្គម​ស្រប​តាមគម្រោងសកម្មភាពទាំង៥ របស់សមាគម

2025/07/21 12:04:24 am        543

សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី បានចូលរួមអនុវត្ត​នូវ​ផែន​ការ​សកម្ម​ភាព​របស់​ខ្លួន​ស្របតាមគម្រោងសកម្មភាពទាំង៥ របស់សមាគមដែលមានគម្រោងអប់រំបណ្តុះបណ្តាល គម្រោង​ចូល​រួមថែរក្សាបរិស្ថាន គម្រោងសុខភាព និងសុវត្ថិភាព គម្រោងវប្បធម៌ សិល្បៈ ប្រពៃណី​និង​ហត្ថកម្ម និងគម្រោងការចូលរួមសកម្មភាពផ្សេងៗ ។

ក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៤ សមាគមកាយឫទ្ធិនារី សាខាខេត្តមណ្ឌលគីរី នា​រសៀល​ថ្ងៃទី២០ខែកក្កដានេះ លោកស្រី ឆូវ ផល្លី អគ្គស្នងការរង នៃសមាគមកាយ​ឫទ្ធិ​នារី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាជិកពេញសិទ្ធិរបស់កាយឫទ្ធិ ពិភពលោក មាន​​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី​ថ្លៃ​ថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជាជា​ព្រះប្រធានកិត្តិយស និង​មាន​លោក​ជំទាវ​បណ្ឌិត ​ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាអគ្គស្នងការ។ សមាគមកាយឫទ្ធិនារីកម្ពុជា មាន​គោល​ដៅ​ផ្តល់​ភាពសប្បាយរីករាយ ផ្តល់ការអប់រំក្រៅប្រព័ន្ធ ដល់កុមារី និងយុវតី ដើម្បី​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្តលើខ្លួនឯង និងចាប់អារម្មណ៍​ទៅលើបញ្ហាសង្គម។ លោក​ស្រី​អគ្គ​ស្នង​ការ​រង​បាន​បន្ដ​ទៀត​ថា​ ក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត​ អគ្គស្នងការ​សមាគម​កាយ​ឫទ្ធិនារី​កម្ពុជា​បច្ចុប្បន្ន​នេះ​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​មាន​សាខា​ចំនួន៧ រួមមាន សាខារាជធានីភ្នំពេញ សាខាខេត្តសៀមរាប ខេត្តកំពត ខេត្តបាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្តកណ្តាល និងខេត្តមណ្ឌលគិរី មានសមាជិកទូទាំង ប្រទេស​សរុប​ចំនួន​៨,៤៨០​រូប ក្នុងនោះមានក្រុមកទុំរុយចំនួន ១,១៩៧រូប ក្រុមវឌ្ឍននារីចំនួន ២,១៣១រូប ក្រុម​កាយ​ឫទ្ធិ​នារីចំនួន ៥៧៥រូប និង សមាជិកគាំទ្រចំនួន ៤,៥៧៧រូប។ ហើយ​ជា​និច្ច​កាល​លោក​ជំទាវ​តែង​តែបា​នផ្តល់នូវអនុសាសន៍ ណែនាំតម្រង់ទិស ព្រមទាំងផ្តល់ការយក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​កុមារី និងយុវតី ដែលជាសមាជិកាសកម្ម នៅគ្រប់សាខារាជធានីខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរលោកស្រីអគ្គស្នងការរងក៏បានវាយតម្លៃខ្ពស់ និងអ​រគុណ​ដល់​ថ្នាក់​ដឹកនាំ ក្រុមការងារ គ្រូបង្គោល និងសមាជិកគាំទ្រ របស់សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​សាខា​ខេត្ត​មណ្ឌលគិរី ដែលបានចូលរួមឧបត្ថម្ភគាំទ្រ​ទាំងថវិកាពេលវេលាកម្លាំងកាយ កម្លាំងចិត្ត និង​សហការរួបរួមគ្នាដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងប្រកបដោយឆន្ទៈខ្ពស់ ដែល​បាន​ធ្វើ​ឲ្យ​សាខា​ខេត្ត​មណ្ឌលគិរី អាចសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងរយៈពេលកន្លងមកនេះ។ លោកជំទាវ​ជឿជាក់ថាក្មួយៗពិតជាបានផ្លាស់ប្តូរ បានអភិវឌ្ឍន៍​ខ្លួនប្រកបដោយភាពជឿជាក់ ក្រោយ​ពី​បាន​ក្លាយជាសមាជិកាសកម្មរបស់សមាគមកាយឫទ្ធិនារីកម្ពុជា នេះ​ជា​មោទន​ភាព​របស់​សមាគម​កាយឫទ្ធិនារីកម្ពុជា ក្នុងការលើកកម្ពស់ និងកសាងកុមារី យុវតី ឱ្យក្លាយជាពលរដ្ឋល្អ ដែល​ជា​ទិសដៅ របស់សមាគមកាយឫទ្ធិនារីកម្ពុជា៕ អត្ថបទ៖ សៅ យ៉ាម៉ង់


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        105
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        81
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm