សម្តេចតេជោ អញ្ជើញទស្សនាទីតាំងកសាងព្រះពុទ្ធបដិមាអង្គធំ ក្នុងរដ្ឋធានីណៃពិដោរ

2022/01/08 09:35:00 pm        1.4 K

ភ្នំពេញ៖ មុនពេលអញ្ជើញនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញ នៅព្រឹកថ្ងៃទី៨មករា ដែលជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនាទីតាំងកសាងព្រះពុទ្ធបដិមាអង្គធំ ក្នុងរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ទីតាំងសំរាប់តំកល់រូបសំណាកព្រះពុទ្ធ មហាវិទ្យានេះ ត្រូវបង្កើតឡើងដើម្បីគោរពបូជាមាន​បួន​ចំណុច​ដូចជា ១.ដើម្បីបង្ហាញភាពរីកចម្រើនរុងរឿង នៃសាសនាព្រះពុទ្ធនៅមីយ៉ាន់ម៉ាទៅកាន់ពិភពលោក ២.ដើម្បីធានាបានសន្តិភាព និងស្ថិរភាពក្នុងរដ្ឋ ៣.ដើម្បីបង្កើតបានការរីកលូតលាស់ នៃប្រជាជនក្នុងតំបន់ ក្នុងការចូលមកទស្សនា​ពី​សំណាក់ធម្ម​យាត្រាជាតិ ​និងអន្តរជាតិ ​និង៤.ជួយសម្រួលដល់ការអភិវឌ្ឍជាតិ។

នៅក្នុងឱកាសនៃការអញ្ជើញទស្សនានោះ សម្តេច និងគណៈប្រតិភូបានតាមដានស្តាប់​យ៉ាង​យក​ចិត្តទុកដាក់ ពីការចង្អុលបង្ហាញនិងការណែនាំ ​លើស្ថានភាពជាក់ស្តែង ក្នុងការកសាងព្រះពុទ្ធបដិមា​អង្គធំ និងរម្មណីយដ្ឋានព្រះពុទ្ធបដិមាអង្គធំ។

ក្នុងរូបនេះ គឺជាដុំថ្មដែលរកឃើញនៅកណ្ដាលប្រទេស ដើម្បីកសាងព្រះបដិមារូបនេះ។ រូបនេះ គឺបង្ហាញ​ពីដុំថ្មដែលមាន​ទំងន់ ​៣៧០០តោន ដែលបានចម្លាក់រួចនៅឆ្នាំ២០១៩។ក្នុងដំណើរការ​នៃការ​កសាង​រូបសំណាក់នេះ មានគោលបំណងចម្លាក់កម្ពស់ព្រះបដិមា ៦៣ហ្វីត ដោយ​សរុប​កំពស់​ទាំងអស់ ៣៣១ហ្វីត។

ក្នុងដំណើរការដឹកជញ្ជូនក៏មានកំណាត់៤ដុំធំៗ ដុំសិលាដែលធំជាងគេគឺមាន ទម្ងន់ ១ពាន់៩០តោន និងផ្ទាំងសិលាតូចជាងគេគឺ មានទម្ងន់៨០០តោន។ រូបភាពបង្ហាញពីរូបថ្មធំដើម្បីកសាងបាន គឺយើងរកនៅថ្មម៉ាបដុំធំ៤នេះ។ ក្នុងនោះក៏បានរៀបរាប់បង្ហាញពីការដឹកជញ្ជូនដុំថ្មសិលា ចេញពីកំពង់ផែ មកកាន់ទីតាំងកសាង ដឹកតាមរថយន្តប្រហែល ១៨៩ម៉ាយ ។ ក្នុងដំណើរការនៃការដឹកជញ្ជូន គឺយើងប្រើប្រាស់ល្បឿនធំៗជាច្រើនប្រភេទ។ ក្នុងការកសាងយើងមានការតភ្ជាប់ដុំថ្មជា៧។ ដុំថ្មមួយៗមានទម្ងន់៩០ ដល់៦៨០តោន។ នេះជារូបភាពបង្ហាញពីអ្វីដែលបានដំណើរការកសាង។ យើងអាចមើលឃើញពីអ្វីដែលបានបញ្ចប់នាពេលបច្ចុប្បន្ននេះ។ ក្នុងការចម្លាក់ដុំថ្មគឺយើងខ្ញុំប្រើប្រាស់ម៉ាស៊ីនគ្រប់គ្រងដោយកុំព្យូទ័រ។ ដុំថ្មទី១ មានទម្ងន់ ១ពាន់៩០តោន។ កំណាត់ទី៤ គឺចម្លាក់បានស្ថាបនារួចរាល់ហើយ។មុននឹងចម្លាក់បានដុំថ្មនេះមានទំងន់ ៨០០តោន ក្រោយពេលចម្លាក់រួចហើយ ថ្មនេះនៅសល់ ៦១០តោន។ រូបថ្មកំណាត់ទី៣ មានបំណងតភ្ជាប់ដូចក្នុងរូបភាពនេះ ។ ក្រោយពេលតភ្ជាប់កំណាត់ 1,2,3 យើងបានលើកទៅលើបាល្ល័ងដូចក្នុងរូបភាព ប្រហែលជាអាចមានទម្ងន់ជាង ២ពាន់តោន ក្រោយមកយើងតភ្ជាប់កំណាត់ទី៤។ រូបភាពនេះគឺបង្ហាញពីក្រោយពេលដែលបានតភ្ជាប់រួចរាល់ ក្រោយមកយើងចម្លាក់លម្អិតបន្ថែមទៀត រហូតដល់រួចរាល់ ។ ក្នុងពេលដែលឆ្លាក់នៅព្រះបដិមារូបនេះ គឺត្រូវឆ្លងកាត់៖ ទី១-គឺយើងត្រូវគិតពីទម្ងន់នៃព្រះបដិមាដែលមានទម្ងន់ ៣៥១០តោន, ទី២-យើងត្រូវការ​គិតគូរ​ពី​ការទប់ទល​និងកម្លាំងខ្យល់ ​និងទី៣ត្រូវគិតគូរពីការរញ្ជួយដីដែលមាន ៨,៨រិចទ័រ ។ ក្នុងចំណុចទាំងបីនេះ គឺយើងបានប្រើប្រាស់ការកសាងដោយបានប្រើប្រាស់បច្ចេកទេសជាច្រើន ។

ក្រោយពេលដែលបញ្ចប់ការកសាងព្រះកេសព្រះបដិមាអាចមានទម្ងន់ ១ពាន់១០៣តោន សរុបទាំងអស់​គឺមានជាង ៣៥០០តោនដែលធំជាងគេនៅលើពិភពលោក។ ដើម្បីកសាងព្រះបដិមាពុទ្ធរូបនេះ គឺថ្នាក់ដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា បានពិភាក្សាសិក្សា​ជាមួយ​ព្រះសង្ឃ​យ៉ាង​ល្អិតល្អន់ ។

ទន្ទឹមនឹងការកសាងព្រះបដិមាយើងខ្ញុំក៏មានគម្រោងកសាងឧទ្យានព្រះពុទ្ធនៅមុខព្រះពុទ្ធរូប ដែល​មានរចនាបទជាឧទ្យានព្រះពុទ្ធ មានកសាងជាកុដិ ជាសាលា ជាបឹងសម្រាប់ព្រះពុទ្ធរូប ។ ការស្ថាបនាព្រះ ពុទ្ធរូបអង្គធំនេះឡើង ត្រូវបានការធានារ៉ាប់រងចំណាយពីរដ្ឋាភិបាលមីយ៉ាន់ម៉ា ព្រះសង្ឃ និង សប្បរសជននានាទាំងក្នុងនិងក្រៅប្រទេស៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm