បេសកជនអាមេរិក៖ បទឈប់បាញ់អ៊ីស្រាអែល-ស៊ីរី បានចូលជាធរមាន ខណៈអ្នកស្លាប់កើនឡើងជាង១ពាន់នាក់

2025/07/21 04:32:45 pm        127

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសទួរគី លោក Tom Barrack ប្រកាសថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងស៊ីរីបានចូលជាធរមានកាលពីម៉ោង៥ល្ងាចថ្ងៃអាទិត្យ ដោយបានគូសខ្សែបន្ទាត់ជាផ្លូវការក្រោមការវាយប្រហារដោយអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះលើបុគ្គលិក និងរចនាសម្ព័ន្ធយោធាស៊ីរី ស្របពេលមានអំពើហិង្សាដ៏សាហាវក្នុងខេត្ត Sweida ដែលមានជនជាតិភាគតិចឌ្រូស(Druze)ភាគច្រើនរស់នៅ ។  

លោក Barrack ដែលបម្រើការជាបេសកជនពិសេសសម្រាប់ប្រទេសស៊ីរីបានសរសេរថាការកើនឡើងនៃអរិភាពអាចត្រូវបានផ្អាកដោយកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់អំពើហិង្សា ការពារជនស្លូតត្រង់ អនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ចូល និងដើរចេញពីគ្រោះថ្នាក់ ។ គិតត្រឹមម៉ោង១៧:០០នាទីថ្ងៃអា ទិត្យ ម៉ោងនៅទីក្រុង ដាម៉ាស (Damascus) ភាគីទាំងអស់បានផ្អាក និងបញ្ឈប់អរិភាព។

លោកនិយាយថា ជំហានបន្ទាប់ក្នុងការបន្ថយកម្ដៅស្ថានការណ៍គឺការដោះដូរចំណាប់ខ្មាំង និងអ្នកជាប់ឃុំទាំងស្រុង ដោយទំនងជាសំដៅលើការដោះលែងជនជាតិភាគតិចឌ្រូសស៊ីរី ដែលបានចាប់ខ្លួន ដោយកងកម្លាំងរដ្ឋាភិបាល និងកងជីវពលកុលសម្ព័ន្ធ ។

អង្គការឃ្លាំមើលសង្គ្រាមបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារអំពើហិង្សានៅក្នុងខេត្ត Sweida ដែលជាតំបន់បេះដូងនៃជនជាតិភាគតិចឌ្រូសរបស់ស៊ីរី បានកើនឡើងដល់១.១២០នាក់ចាប់តាំងពីចុងសប្តាហ៍មុនមក។អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី និយាយថា អ្នកស្លាប់រួមមានយុទ្ធជនឌ្រូស៤២៧នាក់និងជនស៊ីវិលឌ្រូស២៩៨នាក់ដែលក្នុងនោះ១៩៤ នាក់ត្រូវបានប្រហារជីវិតដោយបុគ្គលិកការពារជាតិ និងក្រសួងមហាផ្ទៃ។   ពួកគេក៏រួមបញ្ចូលផងដែរនូវបុគ្គលិកសន្តិសុខរដ្ឋាភិបាលចំនួន៣៥៤នាក់ និងជនជាតិភាគតិចបេដូអ៊ីន កាន់សាសនាអ៊ីស្លាមនិកាយស៊ុននី( Sunni Bedouin) ចំនួន ២១ នាក់ ក្នុងនោះបីនាក់ជាជនស៊ីវិលដែលត្រូវបានប្រហារជីវិតដោយក្រុមអ្នកប្រយុទ្ធឌ្រូស ។ ទាហានរដ្ឋាភិបាល១៥ នាក់ទៀត ត្រូវបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        275
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        317
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        297

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm