ប្រធានក្រុមការងារចុះជួយឃុំព្រះផុស សន្យាកសាងហេដ្ឋារចនាសម្ព័ន្ធជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់​បន្ថែម​ទៀត​

2022/01/09 10:33:26 pm        343

បាត់ដំបង៖ ឯកឧត្ដម ស្រេង វង្សហៀង ប្រធានក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយឃុំព្រះផុស ប្ដេជ្ញានឹងចាំជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងសន្យាបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អប្រសើរថែមទៀតដើម្បីបម្រេីឲ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្ដមក៏បានបញ្ជាក់ថា ឃុំព្រះផុសនឹងទទួលបានទឹកពីប្រភពទឹកធំមួយឈ្មោះទំនប់ដូនទ្រី ដែលកំពុងសាងសង់នៅក្នុងស្រុករុក្ខគីរី ហើយបច្ចុប្បន្ននេះប្រលាយទឹកមេមកកាន់ឃុំព្រះផុសក៏មានហើយផងដែរ។ បន្ទាប់ពីទំនប់នេះសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣ ខាងមុខនេះក្រុមការងារចុះជួយឃុំព្រះផុស នឹងសិក្សាធ្វើប្រលាយបំបែកជូនប្រជាពលរដ្ឋ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសឯកឧត្ដម និងលោកក្នុង​ឱកាស​សំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជាង ២០០គ្រួសារ ដែលរស់នៅក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ឯកឧត្ដម ស្រេង វង្សហៀង បានថ្លែងថាទោះបីជាកន្លងមកមានបញ្ហាដោយសារជំងឺកូវីដ១៩ ធ្វើឱ្យក្រុមការងារមិនបានចុះសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋញឹកញាប់ តែក្រុមការងារតែងតែទាក់ទងជាមួយអាជ្ញាធរដើម្បីដឹងពីបញ្ហារបស់បងប្អូន និងបានផ្ដល់អំណោយដល់អ្នកក្រីក្រជាបន្តបន្ទាប់។

ឯកឧត្ដម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តអនុវត្ដឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩ ហើយត្រូវយកចិត្ដទុកដាក់ថែសុខភាពជាពិសេសលោកតា លោកយាយ មានវ័យចាស់ជរា ក្នុងអំឡុងពេលរដូវចុះត្រជាក់នេះ និងត្រូវយកចិត្ដទុកដាក់អប់រំកូនចៅ ឱ្យជៀសផុតពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវផ្អោតសំខាន់លើការសិក្សា។ 

លោកជំទាវ សុត សុវណ្ណដា ក៏បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋបើមានបញ្ហា ឬត្រូវការសង្គ្រោះបន្ទាន់សូមរាយការណ៍ ទៅកាន់អាជ្ញាធរដើម្បីឱ្យអាជ្ញាធរធ្វើការបន្តមកក្រុមការងារ បើមិនដូចនេះបងប្អូនប្រជាពលរដ្ឋអាចមកកាន់ទីស្នាក់ការរបស់ក្រុមការងារផ្ទាល់ដែលមានអ្នកចាំទទួល ដើម្បីដោះស្រាយបញ្ហាជូនបងប្អូនឱ្យបានសមស្របតាមតម្រូវការ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm