ព្យុះទីហ្វុង Wipha រំខានដល់ការហោះហើរជាថ្មីនៅចិន វៀតណាម ហុងកុង តៃវ៉ាន់ និងហ្វីលីពីន

2025/07/21 06:26:30 pm        117

ព្យុះទីហ្វុង Wipha បន្តឈានទៅដល់ការលុបចោលជើងហោះហើរ បន្ទាប់ពីបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងហុងកុង ភាគខាងត្បូងប្រទេសចិន វៀតណាម កោះតៃវ៉ាន់ និងហ្វីលីពីន ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងលក្ខខណ្ឌអាកាសធាតុមិនល្អ។ ដោយចាប់ផ្តើមក្លាយជាព្យុះត្រូពិក ព្យុះ Wipha មានកម្លាំងកាន់តែខ្លាំង ក្លាយជាព្យុះទីហ្វុង ដែលជំរុញឱ្យមានវិធានការសង្គ្រោះបន្ទាន់នៅទូទាំងតំបន់ដែលរងផលប៉ះពាល់។ ការមកដល់ជាច្រើនបានពន្យារពេល ឬលុបចោលនៅទូទាំងតំបន់ផ្សេងៗ។ 

យោងតាមគេហទំព័ររបស់ពួកគេបានឲ្យដឹងថា អាកាសយានដ្ឋានក្នុងទីក្រុងហុងកុង ហ្សិនជិន (Shenzhen) ជូហៃ (Zhuhai) និងមជ្ឈមណ្ឌលកាស៊ីណូម៉ាកាវ បានលុបចោល ឬពន្យារពេលជើងហោះហើរជាច្រើនថ្ងៃ។ ទូរទស្សន៍ RTHK បាននិយាយថា ហុងកុងបានផ្អាកជើងហោះហើរយ៉ាងហោចណាស់ ៤០០ ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល៨០.០០០នាក់។សេវារថភ្លើងល្បឿនលឿនមួយចំនួនក៏ត្រូវបានផ្អាកផងដែរ។

ព្យុះដែលឈានដល់កម្លាំងព្យុះទីហ្វុងពេញមួយយប់ ក្រោយមកបានបោកបក់ចេញពីទីក្រុងម៉ាកាវ ហើយត្រូវបានគេព្យាករណ៍ថានឹងបោកបក់ទៅលើឆ្នេរសមុទ្ររបស់ប្រទេសចិនកាលពីល្ងាចថ្ងៃអាទិត្យ។ គេរំពឹងថាព្យុះនេះនឹងបោះពួយទៅដល់ប្រទេសវៀតណាមនៅចុងសប្តាហ៍នេះ។

នៅប្រទេសហ្វីលីពីន ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងតាមរដូវមូសុង ដែលបណ្តាលឱ្យអ្នកភូមិ ម្នាក់ស្លាប់ដោយសារទឹកជំនន់នៅខេត្ត Cagayan ភាគខាងជើង ប្រទេសនេះ។

ក្រុមមន្ត្រីបាននិយាយថា មនុស្សជាង៣៧០.០០០នាក់ ត្រូវបានរងផលប៉ះពាល់ដោយអាកាសធាតុគ្របដណ្ដប់ដោយព្យុះជាច្រើនថ្ងៃ រួមទាំង៤៣.០០០នាក់ ដែលបានភៀសខ្លួនទៅកាន់ជម្រកសង្គ្រោះបន្ទាន់គ្រប់គ្រងដោយរដ្ឋាភិបាលក្នុងប្រទេសហ្វីលីពីន ឬផ្ទះរបស់សាច់ញាតិដោយសារតែទឹកជំនន់ បំណាក់ដី និងខ្យល់បក់យ៉ាងខ្លាំង។លំនៅឋានជាង ៤០០ខ្នងបានរងការខូចខាត៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        352
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        351
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm