ភាពមិនប្រាកដប្រជាគ្រប់ដណ្ដប់សេដ្ឋកិច្ចពិភពលោក ក្នុងពេល ៦ខែដំបូងនៃអាណត្តិទីពីររបស់លោក Trump

2025/07/21 06:36:06 pm        95

 រយៈពេលប្រាំមួយខែក្នុងអាណត្តិទីពីរ លោកប្រធានាធិបតីអាមេរិក Donald Trump បានវាតទីពន្ធគយដ៏ខ្ពស់របស់លោកដាក់លើពិភពលោក ដែលបង្កភាពមិនប្រាកដប្រជាគ្រប់ដណ្ដប់សេដ្ឋកិច្ចសកល។ ចាប់ពីប្រទេសចិន ទៅដល់ម៉ិកស៊ិក និងសហភាពអឺរ៉ុប លោក Trump បានបង្កើនភាពតានតឹងពាណិជ្ជកម្ម ជាមួយនឹងរលកដំឡើងពន្ធថ្មី ដោយបំពេញតាមការសន្យាយុទ្ធនាការរបស់លោក ប៉ុន្តែជំហានដ៏កម្រោលនេះបានបង្កភាពច្របូកច្របល់យ៉ាងខ្លាំងក្នុងទីផ្សារហិរញ្ញវត្ថុ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

ថ្ងៃអាទិត្យ ២០ កក្កដា កន្លងទៅគឺជាពេលវេលា ៦ខែនៃអាណត្តិទីពីររបស់លោក Trump ក្នុងកៅអីសេតវិមាន បន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក Trump បានសរសេរលើបណ្ដាញសង្គម Truth Social នៅព្រឹកថ្ងៃអាទិត្យថា "ពេលវេលាដើរលឿនណាស់! ថ្ងៃអាទិត្យនេះជាគម្រប់ ៦ខែនៃអាណត្តិទីពីរទៅហើយ"។

ការផ្តោតជាថ្មីរបស់លោក Trump លើគោលនយោបាយសេដ្ឋកិច្ចគាំពារនិយមរបស់លោក បានបង្កប្រតិកម្មយ៉ាងខ្លាំងក្នុងទីផ្សារពិភពលោក តម្លៃទំនិញហក់ឡើង លោហៈដ៏មានតម្លៃនិងប្រេងកាន់តែប៉ះពាល់ខ្លាំង។ សង្គ្រាមពាណិជ្ជកម្មបានផ្ទុះឡើងដំបូងនៅខែមេសា ដោយលោក Trump ប្រកាសពន្ធ "បដិការ" ចន្លោះពី ១០% ទៅ ៥០% លើដៃគូពាណិជ្ជកម្មសកល តែក្រោយមកក៏ផ្អាកវិញ។ របាំងពន្ធថ្មីត្រូវរំពឹងថានឹងកើតឡើងនៅថ្ងៃទី០១ ខែសីហា ខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទដែលលោក Trump កំណត់នេះ ហាក់ដូចជាអាចប្រែប្រួល។

ក្រៅពីពន្ធសកលដ៏ខ្ពស់នោះ អន្តោប្រវេសន៍ ការចំណាយរបស់សហព័ន្ធ និងសង្រ្គាមក៏ស្ថិតនៅជួរមុខនៃរបៀបវារៈរបស់លោក Trump ផងដែរ។ ក្នុងពេល ៦ខែមកនេះ លោកបង្កើនការចាប់ខ្លួនជនអន្តោប្រវេសន៍សហព័ន្ធ ដោយបន្ទាបចំនួនឆ្លងព្រំដែនខុសច្បាប់ និងបង្កើនការឃុំខ្លួនមនុស្សគ្មានឯកសារក្នុងមន្ទីរឃុំឃាំងអាមេរិក ខណៈបង្កភាពចម្រូងសម្រាសជាច្រើនជុំវិញការឆ្មក់បបង្រ្កាបមិនបន្ធូរដៃនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        273
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        315
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm