ម្ចាស់កសិដ្ឋាននៅស្រុកឱរ៉ាល់កំពុងពង្រីកផលិតកម្មចិញ្ចឹមសត្វ និង​បន្លែ​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង​ក្នុង​ស្រុក

2025/07/21 06:36:29 pm        587

ម្ចាស់កសិដ្ឋាននៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងចូលរួមក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងគោលនយោបាយ របស់រាជរដ្ឋាភិបាល លើការពង្រីកគម្រោងដាំបន្លែ ជា​ពិសេស​ការ​ចិញ្ចឹម​មាន់ ទា ក្ងាន ដើម្បីរក្សាសន្តិសុខស្បៀង និងស្ថិរភាពលើទីផ្សារ និងការនាំចេញ។

ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាល ឃី ចិន្តា ឌីវេឡុបម៉ិន និង​ជា​ម្ចាស់​កសិ​ដ្ឋាន​ដាំ​ដុះ​ដំណាំ ​វារីវប្បកម្ម និងការចិញ្ចឹមមាន់ ទា ក្ងាន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកឡើងថា ជុំវិញ​ការចិញ្ចឹមសត្វបែបធម្មជាតិ គ្រួសារកសិករដែលមានដី ទូលាយ គួរអនុវត្តការដាំដុះបន្លែ និង​ការ​ចិញ្ចឹម​សត្វឱ្យបានច្រើន ជាពិសេសការចិញ្ចឹម មាន់ ទា ក្ងានជាដើម ព្រោះការចិញ្ចឹមបែបនេះ ប្រសិន​បើ​យើងយកចិត្តទុកដាក់ វានឹងហុចផងឱ្យយើងបានយ៉ាងងាយស្រួល ដើម្បីដោះស្រាយ​នូវ​ខ្ទង់​ចំណាយ​ផ្សេងៗ សម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃដូចជា ការផ្គត់ផ្គង់ហូបចុកនៅក្នុងគ្រួសារ និង​អាច​លក់ដូរនៅលើទីផ្សារ ដើម្បីស្វែងរកចំណូលបន្ថែម និងធ្វើឱ្យកសិករ មានជីវភាព​រស់​នៅ​កាន់​តែ​ប្រសើរ។

ជុំវិញការអភិឌ្ឍន៍វិស័យកសិកម្ម កសិដ្ឋានឯកឧត្តម បានកំពុងរីកលូតលាស់យ៉ាងខ្លាំង គាំទ្រ​ដល់​ជីវភាព​រស់​នៅប្រចាំថ្ងៃ បានកំពុងបន្ស៊ីទៅនិងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលបាននិងកំពុងយកចិត្តទុកដាក់ធានាដល់ លំនឹងថ្លៃកសិកម្ម រក្សា​ក្នុង​តម្លៃ​សមរម្យ​នៅ​លើ​ទីផ្សារ សំដៅការពារនិរន្តភាពសន្តិសុខស្បៀង តាមរយៈជំរុញ​អភិវឌ្ឍ​វិស័យ​កសិកម្ម និងដើម្បីលើកកម្ពស់ជីវភាពកសិករកាន់តែប្រសើរ ខណៈដែល​រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​យក​ចិត្តទុកដាក់ នូវគោលនយោបាយ កម្មវិធីអាទិភាព សំដៅដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជុំវិញដាំបន្លែនិងចិញ្ចឹមមាន់ស្រែ, បើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុ​រដ្ឋ​លេខា​ធិការ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងឱ្យដឹងថា កសិករ​អ្នក​ដាំ​បន្លែ និងចិញ្ចឹមមាន់ស្រែចំនួន ៨១ គ្រួសារ នៅក្នុងសហគមន៍កសិកម្មមាន់ ស្រែអូរផុត នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ទទួលបានជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១,២ លាន​ដុល្លារ​ ពីគម្រោង ពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលជា​កម្ម​វិធី​គាំទ្រ​ហិរញ្ញប្ប​ទាន​ដោយ​ធនាគារ​ពិភព​លោក ក្នុងនោះ ១៤ ម៉ឺនដុល្លារ សម្រាប់ គាំទ្រ ៤០% ដល់ការវិនិយោគ​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំណាញ់ និងការចិញ្ចឹមមាន់ស្រែ យកស៊ុត និងប្រហែល ១ លានដុល្លារទៀត សម្រាប់​សាង​សង់​ផ្លូវ​កៅ​ស៊ូប្រវែង ៦,៤ គីឡូម៉ែត្រនៅក្នុងសហគមន៍។

គិតជាមធ្យម ក្រុមកសិករអ្នកដាំបន្លែក្នុងមួយគ្រួសារ ទទួលបានជំនួយឧបត្ថម្ភចំនួន ២៣០០ ដុល្លារ ចំណែកឯក្រុមអ្នកចិញ្ចឹមមាន់ស្រែ ទទួលបាន ១២០០ ដុល្លារ។ បញ្ហានេះ គឺសហគមន៍​គ្រោង​នឹង​សហការជាមួយក្រសួងកសិកម្ម ដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍ កសិកម្មទំនើប ដែល​នឹង​អនុញ្ញាតឱ្យសហគមន៍អាចទទួលការគាំទ្របន្ថែម ខាងផ្នែកដើមទុនការប្រាក់ទាប បច្ចេក​ទេស​តាម​ស្តង់ដា និងការធានាពីទីផ្សារ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm