ប្រធានក្រុមការងារចុះជួយស្រុកគាស់ក្រឡ ជំរុញឱ្យមន្រ្តីមូលដ្ឋានបម្រើសេវាសាធារណៈជូនពលរដ្ឋដោយយកចិត្ដទុកដាក់ និងគ្មាន​ការរើសអើង

2022/01/09 04:52:24 pm        131

បាត់ដំបង៖ ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកគាស់ក្រឡ ជំរុញឱ្យមន្រ្តីមូលដ្ឋានត្រូវមានអកប្បកិរិយាល្អ គុណធម៌ សីលធម៌ និងសុជីវធម៌ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋកុំឱ្យមានការរើសអើងបក្ខពួក ដើម្បីសង្គមជាតិបានរីកចម្រើនបន្តទៅមុខកាន់តែល្អប្រសើរឡើង។

ក្នុងអង្គសន្និបាតដើម្បីត្រួតពិនិត្យសកម្មភាពការងាររយៈពេល៥ឆ្នាំកន្លងមក (២០១៧-២០២២) និង ដាក់ចេញនូវផែនការសកម្មភាពអភិវឌ្ឍន៍ឃុំព្រះផុសសម្រាប់រយៈពេល៥ឆ្នាំបន្តទៀត (២០២២-២០២២)នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហុន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺជាស្ថាបនិកនៃថ្ងៃជ័យជំនះ៧មករា និងនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអវិឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដល់ប្រទេសកម្ពុជា រហូតដល់សព្វថ្ងៃនេះ។ 

ឯកឧត្ដមប្រធានក្រុមការងារចុះជួយស្រុកគាស់ក្រឡ បានគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងអស់ពីកម្លាំងកាយចិត្ត ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលបានផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ាន។ ការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនយើង គឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ 

ឯកឧត្តម ប៊ុន ហុន បានថ្លែងកោតសរសើរដល់សមាជិក-សមាជិកាគណបក្សឃុំទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបំពេញការងាររបស់ខ្លួនបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះឯកឧត្តម ប្រធានក្រុមការងារ បានក្រើនរំឮកសូមឱ្យមន្រ្តីទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ជាពិសេសត្រូវមានអកប្បកិរិយាល្អ សិលធម៌ សុជីវធម៌ និងមានគុណធម៌ក្នុងកិច្ចការបម្រើជាប្រជាពលរដ្ឋ ហើយត្រូវខិតខំសម្រេចអោយបានតាមផែនការសកម្មភាពអភិវឌ្ឍឃុំសម្រាប់រយៈពេល៥ឆ្នាំបន្តទៀត ដើម្បីគណបក្សយើង ប្រជាជនយើង ឃុំយើង និងសង្គមជាតិយើងទាំងមូល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm