អ៊ីរ៉ង់ នឹងបើកកិច្ចចរចានុយក្លេអ៊ែរជាមួយប្រទេសមហាអំណាចអឺរ៉ុបចំនួន៣ នៅថ្ងៃសុក្រ

2025/07/21 06:55:18 pm        167

ប្រទេសអ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស នឹងបើកកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បន្ទាប់ពីមានការព្រមានពីប្រទេសអឺរ៉ុបទាំងបីថា ការខកខានមិនបន្តការចរចានឹងនាំឱ្យទណ្ឌកម្មអន្តរជាតិត្រូវបានដាក់ឡើងវិញលើទីក្រុងតេអេរ៉ង់។

កិច្ចចរចាត្រូវបានគ្រោងទុកនៅថ្ងៃសុក្រខាងមុខនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសអឺរ៉ុបចំនួន៣ ព្រមទាំងប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានធ្វើការសន្ទនាតាមទូរស័ព្ទលើកដំបូងរបស់ខ្លួន ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែមុន។

ប្រទេសអឺរ៉ុបទាំងបី រួមជាមួយប្រទេសចិន និងរុស្ស៊ី នៅតែជាភាគីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញកាលពីឆ្នាំ ២០១៨ ដែលបានដកទណ្ឌកម្មលើប្រទេសមជ្ឈិមបូព៌ាជាថ្នូរទៅនឹងការរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ត្រូវបានគេដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនីប្រទេសអ៊ីរ៉ង់ថា  «ជំនួបរវាងអ៊ីរ៉ង់ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅក្នុងកម្រិតអនុរដ្ឋមន្ត្រីការបរទេស»។ ប្រទេសអឺរ៉ុបទាំងបី និយាយថា ពួកគេនឹងដាក់ឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើទីក្រុងតេអេង់នៅចុងខែសីហា ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្តរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដែលមានចាប់តាំងពីមុនពេលអ៊ីស្រាអែលចាប់ផ្តើមការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើល ពុំបានចាប់ផ្តើមឡើងវិញឬបរាជ័យចំពោះការបង្កើតលទ្ធផលជាក់ស្តែង។ អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថាធ្វើឲ្យមានភាពស្មុគស្មាញក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលរាប់រយនាក់។ សហរដ្ឋអាមេរិកក៏បានបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរធំៗចំនួនបីកន្លែងរបស់អ៊ីរ៉ង់ ដោយអះអាងថាបាន «បំផ្លាញ» ទីតាំងទាំងនោះចោល។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm