រដ្ឋមន្ត្រី៖អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេច ក្នុងការជួយស្ដារតំបន់ហ្កាហ្សាស្ទ្រីបឡើងវិញ

2025/07/21 10:44:39 pm        43

រដ្ឋមន្ត្រីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ លោកស្រី Reem Alabali Radovan បាននិយាយថា ប្រទេសអាល្លឺម៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីជួយស្ដារតំបន់ហ្កាហ្សាស្ទ្រីបឡើងវិញ នៅពេលដែលស្ថានភាពអនុញ្ញាតឲ្យធ្វើកិច្ចការបែបនេះបាន។

ទីភ្នាក់ងារសារព័ត៌មាន DPA បានដកស្រង់សម្តីលោកស្រីដែល បាននិយាយនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់អេហ្ស៊ីបថា៖«អាល្លឺម៉ង់នឹងរួមចំណែកដល់ការស្ដារឡើងវិញនូវតំបន់ហ្កាហ្សាស្ទ្រីប»។ យោងតាមលោកស្រី ក្រសួងនឹងអាចជួយកែលម្អស្ថានភាពជាមួយនឹងការផ្គត់ផ្គង់ទឹក និងថាមពល និងការសាងសង់លំនៅឋាន ក្នុងតំបន់នេះ។

ជាមួយគ្នានេះ លោកស្រី បានសង្កត់ធ្ងន់ថា កិច្ចការស្តារឡើងវិញនេះ នឹងអាចកើតឡើងបានភ្លាមៗ នៅពេលដែលស្ថានការណ៍ជាក់ស្តែង ល្អប្រសើរឡើង។ ក្នុងចំណោមលក្ខខណ្ឌសម្រាប់ការងារនេះ ដែលលោកស្រីបានលើកឡើងអំពីបទឈប់បាញ់យូរអង្វែង នៅតំបន់ហ្កាហ្សា។

កាលពីថ្ងៃទី ០៦ ខែកក្កដា ក្រុមហាម៉ាស និងអ៊ីស្រាអែលជាមួយនឹងការសម្រុះសម្រួលដោយអេហ្ស៊ីប ប្រទេសកាតា និងសហរដ្ឋអាមេរិក បានបន្តដំណើរការចរចា នៅទីក្រុងដូហា ដោយមានគោលដៅ       សម្រេចបានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលឃុំខ្លួននៅក្នុងតំបន់នេះ។ ទីប្រឹក្សានាយករដ្ឋមន្ត្រីកាតា និងជាអ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed bin Mohammed al-Ansari បាននិយាយកាលពីថ្ងៃទី ០៨ ខែកក្កដាថា អ្នកសម្រុះសម្រួលនៅឯការពិគ្រោះយោបល់នៅទីក្រុងដូហា (Doha) ស្តីពីការដោះស្រាយជម្លោះហ្កាហ្សា បន្តធ្វើការ ដើម្បីនាំយកជំហរនៃចលនាប៉ាឡេស្ទីនហាម៉ាស ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា និងអ៊ីស្រា   អែល ឲ្យកាន់តែជិតស្និទ្ធជាមួយគ្នា ដោយដំណើរការចរចា នៅតែបន្ត។ លោកបានបញ្ជាក់ថា វានឹងត្រូវការពេលវេលា ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        7
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm