សម្តេច ប៉ាប ជំរុញឲ្យបញ្ចប់ជាបន្ទាន់នូវ «ភាពឃោរឃៅ» នៃសង្រ្គាមហ្កាហ្សា ក្រោយវិហារបានរងការខូចខាត

2025/07/21 11:11:58 pm        53

សម្តេច ប៉ាប អេឡូទី១៤ (Leo XIV) បានថ្កោលទោស ចំពោះ «ភាពឃោរឃៅ» នៃសង្រ្គាម នៅតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ (ទី២០ ខែកក្កដា) ហើយបានជំរុញកុំឲ្យ «ប្រើប្រាស់កម្លាំងដោយមិនមានគោលដៅជាក់លាក់» ដោយព្រះបន្ទូលនេះកើតមានឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីវិហារកាតូលិកតែមួយគត់របស់ដែនដីនេះត្រូវបានបំផ្លាញដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល ដែលបានប្រាប់ថា វាជាហេតុការណ៍ចៃដន្យ។

នៅចុងបញ្ចប់នៃពិធីអធិដ្ឋាន Angelus នៅប្រាសាទ Castel Gandolfo ដែលជាកន្លែងសម្រាកព្រះកាយនារដូវក្តៅរបស់សម្តេច ប៉ាប នៅក្បែរទីក្រុងរ៉ូម សម្ដេច ឡេអូ បានមានព្រះបន្ទូលថា៖ «ជាថ្មីម្តងទៀត ខ្ញុំសុំឲ្យបញ្ចប់ជាបន្ទាន់នូវភាពឃោរឃៅនៃសង្រ្គាមនេះ និងសុំឲ្យមានដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនេះ»។

ជាមួយគ្នានេះ សម្តេច ប៉ាប បានមានព្រះបន្ទូល អំពីការមាន «ទុក្ខព្រួយជាពន់ពេក» របស់ព្រះអង្គ ចំពោះការវាយប្រហារលើវិហារគ្រិស្តគ្រួសារបរិសុទ្ធ (Holy Family Church) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមក។

គួររំលឹកថា មនុស្ស ៣នាក់បានបាត់បង់ជីវិត និងជាច្រើននាក់បានរងរបួស ក្នុងនោះមានរួមទាំងបព្វជិតសហគមន៍កាតូលិកផងដែរ ក្នុងអំឡុងពេលការវាយប្រហារលើបរិវេណព្រះវិហារ ក្នុងទីក្រុងហ្កាហ្សា។ អ៊ីស្រាអែល បានប្រាប់ថា ខ្លួនកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ។ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានជជែកជាមួយជាមួយសម្ដេច ប៉ាប អស់រយៈពេលជាងមួយម៉ោង ហើយបានសម្តែងការសោកស្តាយ ចំពោះឧបទ្ទវហេតុនេះ ក៏ដូចជាចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm