ស្នងការនគរបាលរាជធានីភ្នំពេញ ដាក់ផែនការពង្រឹងសន្តិសុខសុវត្ថិភាព បង្ការ បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រភេទ ជូនដល់ពលរដ្ឋ

2025/07/21 11:14:50 pm        480

ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញបានដាក់ផែនការដល់មន្រ្តីការិយាល័យជំនាញនិងអធិការដ្ឋាន​នគរបាលទាំង១៤ខណ្ឌ និង១០៥ប៉ុស្តិ៍រដ្ឋបាលត្រូវបន្តពង្រឹង ការងាររក្សា​សន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេសបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជូនដល់ពលរដ្ឋ ស្របតាម​​គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ជាក់ស្ដែង នាព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលរា​ជ​ធានី​ភ្នំពេញ​បាន​រៀប​ចំ​ពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរ​សក្តិ​ជូន​មន្រ្តី​នគរបាល​ជាតិ​សរុប​ចំនួន១២១នាក់ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់​ធ្នាប់​សង្គម​ ប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ ពិធីនេះប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

នាឱកាសនោះ ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើង និងធ្វើការចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាលដែលទើបទទួលតំណែងនិងតំឡើងឋានន្តរសក្តិនាពេលនេះ គឺជាការផ្តល់ជំនឿនិងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះមន្រ្តីនគរបាល​ដែល​មាន​ស្នាដៃ​បាន​ខិតខំ​បំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានល្អ និងជំរុញ​ឲ្យ​មន្រ្តី​បន្ត​ខិតខំ​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ និង​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ឲ្យ​កាន់​តែ​ល្អប្រសើរ។

ឯកឧត្តមស្បងការបានពង្រឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទុកកង្វល់របស់ប្រជាពលរដ្ឋដែលមានការបារម្ភលើបញ្ហាមួយចំនួន រួមមាន:បទល្មើស ឆក់ គាស់ផ្ទះ ក្មេងទំនើង ធាក់ប្លន់យកម៉ូតូ លក់​ចែកចាយប្រើប្រាស់គ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ ជាការ​ឆ្លើយ​តប​ពង្រឹង​អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ផង​ដែរ​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏​បានជំរុញឲ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្ត​ឲ្យបានត្រឹ​ម​ត្រូវ​តាម​ជំនាញ នីតិវិធី និងឲ្យស្រប​តាម​ច្បាប់​​និង​ក៏​ដូច​បន្ត​ពង្រឹ​ង​ការងារ​អន្តោ​ប្រវេសន៍​ផង​ដែរ​ និង​បាន​ណែនាំ​ស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្រ្កាប ទីតាំងសង្ស័យជួញដូរមនុស្សខុសច្បាប់ ពង្រឹងផ្សព្វ​ផ្សាយ​គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព តាមបណ្តាមូលដ្ឋាន។ បន្ថែមទៀតនោះណែនាំមន្រ្តីជំនាញចរាចរណ៍ ត្រូវចុះអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាមគោលការណ៍ច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ ជា​ពិសេស​ត្រូវ​កាត់​បន្ថ​យ​បញ្ហា​ភាព​អសកម្ម​តាម​ដង​ផ្លូវ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​។

ជាចុងក្រោយ ឯកឧត្តមស្នងការបានសង្កត់ធ្ងន់ថា ត្រូវបន្តគ្រប់គ្រង​តាម​ដាន​ឆ្លើយ​តប​ចំពោះ​ព័ត៌​មាន​ក្លែង​ក្លាយ និងព័ត៌មានមិនពិតបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ និង​បាន​កោត​សរសើរ និង​វាយតម្លៃខ្ពស់ចំពោះស្នាដៃ និង​លទ្ធផល​ប្រតិបត្តិការ​របស់​កង​កម្លាំង​គ្រប់​ផ្នែក​និង​ជំនាញ​ក្នុង​រយៈពេល០៦ខែចុងក្រោយ​នេះ​បាន​រួម​គ្នា​ធ្វើ​ការ​បង្ការ និង​បង្រ្កាប​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​បាន​សម្រេច​ជោគជ័យភាគច្រើន ពោលគឺនៅមានសេសសល់បទល្មើសមួយចំនួនតូចតែប៉ុណ្ណោះ មិន​ទាន់​បង្រ្កាប​បាន ហើយយើងនៅបន្តស្រាវ​ជ្រាវ​តាម​ជំនាញ​ស្វែង​រក​មុខ​សញ្ញា​ដើម្បី​បង្រ្កាប​ថែម​ទៀត​គឺ​មិនទុកចោលបទល្មើសនោះឡើយ៕ អត្ថបទ៖ កុម្ភៈ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm