អាជ្ញាធរស៊ីរីជម្លៀសក្រុមគ្រួសារនៃសហគមន៍ Bedouin ចេញពីទីក្រុង Sweida

2025/07/22 01:29:03 am        121

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារ AFP និងប្រព័ន្ធផ្សព្វផ្សាយផ្លូវការ បាននិយាយថា អាជ្ញាធរស៊ីរី នៅថ្ងៃចន្ទ (ទី២១ ខែកក្កដា បានជម្លៀសក្រុមគ្រួសារនៃសហគមន៍ Bedouin ចេញពីទីក្រុង Sweida ជាទីដែលមានជនជាតិភាគតិច Druze រស់នៅភាគច្រើន បន្ទាប់ពីបទឈប់បាញ់ នៅខេត្តភាគខាងត្បូងមួយនេះ បានបញ្ឈប់ការប៉ះទង្គិចបង្ហូរឈាម រវាងសហគមន៍ទាំង២។

អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅខាងក្រៅទីរួមខេត្តដែលរងការបំផ្លិចបំផ្លាញ បានឃើញក្បួនរថយន្ត ក្នុងនោះមានរួមទាំងរថយន្តក្រុងផងដែរចូលទៅទីក្រុង Sweida ហើយបន្ទាប់មកដឹកជនស៊ីវិលចាកចេញមកវិញ។

អ្នកជម្លៀសខ្លួន រួមមានទាំងស្ត្រី និងកុមារផង ត្រូវបានដឹកនាំទៅកាន់ទីជម្រក នៅក្នុងខេត្តជិតខាង Daraa និងទៅកាន់រដ្ឋធានីដាម៉ាស ដោយមានការសម្របសម្រួលជាមួយអឌ្ឍចន្ទក្រហមរបស់ប្រទេសស៊ីរី។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Sana បានរាយការណ៍ថា មនុស្ស ១.៥០០នាក់ មកពីកុលសម្ព័ន្ធ Bedouin នឹងត្រូវជម្លៀសចេញ។

គួរបញ្ជាក់ថា បើយោងតាមអ្នកឃ្លាំមើល បានឲ្យដឹងថា បទឈប់បាញ់ដែលបានប្រកាសកាលពីថ្ងៃទី១៩ ខែកក្កដា បានបញ្ចប់នូវអំពើហិង្សានិកាយសាសនា ដែលបានបណ្តាលឲ្យមនុស្សជាង ១.១០០នាក់ស្លាប់ ក្នុងរយៈពេល ១សប្តាហ៍៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        35
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm