រុស្ស៊ី​៖ កិច្ចចរចា​ដំបូង​ជាមួយ​អាមេរិក​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​មាន​ភាព​ស្មុគស្មាញ តែ​ការ​ពិភាក្សា​ដូចជា​ការចរចា​ពី​ជំនួញ​

2022/01/10 09:57:19 am        390

​រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​បាន​រាយការណ៍​ថា អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ីលោក Sergei Ryabkov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ​ការ​កិច្ចចរចា​ដំបូង​ជាមួយ​អ្នកការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក ​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ៩ មករា នៅមុនថ្ងៃ​នៃ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​គឺមាន​ភាព "​ស្មុគស្មាញ" ប៉ុន្តែ​ការពិភាក្សា​ដូចជា​ការចរចា​ពី​ជំនួញ​។​

​ក្រុម​អ្នកការទូត​របស់​ប្រទេស​រុស្ស៊ី និង​សហរដ្ឋអាមេរិកគ្រោង​នឹង​ជួបពិភាក្សា​គ្នា​នៅក្នុង​ទីក្រុង​របស់ប្រទេស​ស្វី​សនៅ​ថ្ងៃ​ចន្ទ​នេះ ស្រប​ពេលមាន​ក្ដី​បារម្ភ​ជុំវិញ​ការបង្កើន​កម្លាំង​កងក​ទ័ព​រុស្ស៊ីជិត​អ៊ុយ​ក្រែ​ន។ ទីក្រុង​មូ​ស្គូ​កំពុង​រំពឹង​ថា​នឹង​ទទួលបាន​ការធានា​សន្តិសុខ​ពី​ប្រទេស​លោកខាងលិច​។​ ​សារព័ត៌មាន Interfax បាន​ដក​ស្រង់សម្ដី​របស់លោក Ryabkov ដោយនិយាយ​បន្ទាប់ពី​ការទាក់ទង​ដំបូង​របស់​លោក​ ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី Wendy Sherman មុនពេល​ជំនួប​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការសន្ទនា​មានការ​ស្មុគស្មាញ វា​ពិតជា​មិន​ងាយស្រួល​នោះទេ។ ​ការពិភាក្សា​នេះ​ដូចជា​គោលការណ៍​នៃ​ការចរចា​ពី​ជំនួញ​។ លោក​គិត​ថា ពួក​លោក​នឹង​ខ្ជះខ្ជាយ​ពេលវេលា​សម្រាប់​​ការពិភាក្សា​ដែល​គ្មាន​លទ្ធផល​នៅ​ថ្ងៃនេះ​។

​កាលពី​ថ្ងៃអាទិត្យ​នោះដែរ ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken​ បាន​និយាយ​ចំៗ​ថា លោក​មិន​រំពឹង​ថា​នឹង​មាន​របកគំហើញ​ណា​មួយ​នៅ​ក្នុង​សប្តាហ៍​ខាងមុខនេះ​ទេ​។​ ផ្ទុយទៅវិញលោក​ថា លទ្ធផល​វិជ្ជមាន​បន្ថែម​ទៀតទំនងជា​នឹង​ជា​កិច្ចព្រមព្រៀងបន្ធូរបន្ថយ​ភាព​តាន​តឹង​ក្នុង​រយៈពេល​ខ្លី និង​ការ​វិល​ទៅ​រក​ការចរចា​នៅ​ពេល​វេលា​សមស្រប​ណាមួយ ​នា​ពេល​អនាគត​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm