អ៊ីរ៉ង់បន្ទោសអឺរ៉ុបថា បានធ្វើឲ្យដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនការចរចាថ្មី

2025/07/22 03:35:28 am        201


ទីក្រុងតេអេរ៉ង់ នៅថ្ងៃចន្ទ (ទី២១ ខែកក្កដា) នេះ បានបញ្ជាក់ថា មហាអំណាចអឺរ៉ុប គឺជាអ្នកធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដួលរលំ ដោយចោទប្រកាន់ថា ប្រទេសទាំងនោះ បានបំពានការប្តេជ្ញាចិត្តរបស់ពួកគេ ដោយការលើកឡើងនេះកើតមានមុនចាប់ផ្ដើមកិច្ចចរចាជាថ្មី នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ជាមួយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់។

គួររំលឹកថា កិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលសម្រេចបាន រវាងអ៊ីរ៉ង់ និងប្រទេសសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជាអង់គ្លេស ចិន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក បូករួមទាំងអាល្លឺម៉ង់ផង បានដាក់ចេញនូវការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។

ប៉ុន្តែវាបានចាបផ្ដើមជួបបញ្ហានៅក្នុងឆ្នាំ២០១៨ នៅពេលដែលសហរដ្ឋអាមេរិក ក្នុងអំឡុងពេលអាណត្តិទី១ របស់លោក Donald Trump ជាប្រធានាធិបតី បានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនេះ និងដាក់ទណ្ឌកម្មឡើងវិញ។

បណ្ដាប្រទេសអឺរ៉ុបបានសន្យាបន្តគាំទ្រ ចំពោះកិច្ចព្រមព្រៀងនេះ ប៉ុន្តែយន្តការដែលមានបំណងប៉ះប៉ូវទណ្ឌកម្មរបស់អាមេរិកមិនដែលមានប្រសិទ្ធភាពសោះឡើយ ហើយក្រុមហ៊ុនលោកខាងលិចជាច្រើន ត្រូវបានបង្ខំចាកចេញពីប្រទេសអ៊ីរ៉ង់ ដែលចាប់តាំងពីពេលនោះមក បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqaei បាននិយាយថា៖ «ភាគីអឺរ៉ុបមានកំហុស និងធ្វេសប្រហែស ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ»។

ការកត់សម្គាល់របស់លោក Baqaei ធ្វើឡើងនៅមុនកិច្ចប្រជុំ នាថ្ងៃសុក្រនៅទីក្រុងអ៊ីស្តង់ប៊ុល រវាងមន្ត្រីអ៊ីរ៉ង់ និងតំណាងមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm