Liverpool ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ UCL ក្រោយ​ឈ្នះ RB Leipzig ២-០ ជើង​ទី២

2021/04/27 09:59:58 am        30

​បាល់ទាត់៖ ​បន្ទាប់ពី​បរាជ័យ​ផ្ទួនៗ​ក្នុង​ទឹកដី​ខ្លួនឯង ៦ប្រកួត​ជាប់​គ្នា​នៅ English Premier League ក្រុម​ជើងឯក​អង់គ្លេសហង្ស​ក្រហម Liverpool បាន​កក់​កៅអី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League ហើយ​ក្រោយ​ជ័យជំនះលើ​ក្រុម​អាល្លឺម៉ង់ RB Leipzig ២-០ និង​សរុប​ទាំងពីរ​ជើង ៤-០​។

​​Mohamed Salah និង Sadio Mane រកបាន​ម្នាក់​ ១គ្រាប់​ក្នុងការ​ប្រកួត​ជើង​ទី២ នេះ​គ្រប់គ្រាន់​ឲ្យក្រុម​លោក Jurgen Klopp ​ឡើង​វគ្គ​បន្ត​។ ការប្រកួត​នេះដែរ​ក៏​ស្វាគមន៍​ ការ​ត្រលប់​មកវិញ​វត្តមាន​របស់ Fabinho ​ក្រោយ​ជា​ពីរ​បួស និង​បាន​ដើរតួ​សំខាន់​ក្នុងតំណែង​ខ្សែការពារ​កណ្តាល ​ដែល​កំពុង​ខ្វះខាត​នៅ Liverpool បន្ទាប់ពី Virjil van Dijk​ និង Joe Gomez របួស​។​ ​ជ័យ​ជំនះ​នេះដែរ​ធ្វើឲ្យ Liverpool មិនទាន់​ចាញ់​ឡើយ​រាល់​ជំនួប​ជាមួយ​ក្រុម​អាល្លឺម៉ង់ ១២លើកចុងក្រោយ​។ ​​ងាក​មក​ការប្រកួត​មួយគូ​ទៀត Paris Saint Germain ​ស្វាគមន៍​ក្រុម​ភ្ញៀវ Barcelona បន្ទាប់ពី​ក្រុម​ជើងឯក​បារាំង​បាន​យកឈ្នះ​នៅ​ជើង​ទី១ លើទឹក​ដី​អេ​ស្ប៉ា​ញ ៤-១​។

​​Kylian Mbappe ​ស៊ុត​បាល់ ១១ម៉ែត្រ​នាំមុខ​នៅ​នាទី​ទី៣០ មុនពេល​ដែល Lionel Messi ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​ទី៣៧​។ មុន​ចប់​វគ្គ​ទី១ Lionel Messi មានឱកាស​ស៊ុត​បាល់ ១១ម៉ែត្រ​មួយគ្រា​ប់​តែ​ធ្វើ​មិនបាន​សំរេច ដែលជា​ការ​ស៊ុត ១១ម៉ែត្រ​មិនបាន​សំរេច​លើកទី៤ សំរាប់ Lionel Messi នៅ UCL និង​ជា​លើកដំបូង​គិតពី​ឆ្នាំ២០១៥ ដែល​ចុងក្រោយ​ស៊ុត Manchester City មិនបាន​សំរេច​។ ​​មិនមាន​ប្រែប្រួល​គ្រាប់​បាល់​ទៀតឡើយ ចប់​ការប្រកួត​ទៅ Paris Saint Germain ​យកឈ្នះ Barcelona សរុប​ទាំងពីរ​ជើង ៥-១​។ ​បរាជ័យ​នេះ​ធ្វើឲ្យ Barcelona ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League លើកដំបូង​រាប់​ពី​ឆ្នាំ២០០៧៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        115
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm