ការនាំចេញរថយន្តរបស់ប្លុកអឺរ៉ុប ទៅកាន់អាមេរិក ធ្លាក់ចុះយ៉ាងគំហុកនៅដើមឆ្នាំនេះ ដោយសារតែពន្ធ

2025/07/22 05:56:12 pm        274

កំពង់ផែ Antwerp-Bruges ក្នុងប្រទេសបែលហ្ស៊ិក មើលឃើញរថយន្តរាប់ម៉ឺនគ្រឿងត្រូវចតចោល ខណៈការនាំចេញយានយន្តអឺរ៉ុបធ្លាក់យ៉ាងគំហុក ដោយសារពន្ធថ្មីដែលប្រកាសដោយលោកប្រធានាធិបតីអាមេរិក Donald Trump។ ទិន្នន័យពីកំពង់ផែបង្ហាញថា ការនាំចេញរថយន្តរបស់សហភាពអឺរ៉ុប ទៅកាន់អាមេរិក បានធ្លាក់ចុះ ១៥,៩% នៅដើមឆ្នាំ២០២៥នេះ ព្រោះតែពន្ធដ៏ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន និងការធ្លាក់ចុះនៃតម្រូវការពិភពលោក។

លោក Alain Guillemyn នាយកគ្រប់គ្រងក្រុមហ៊ុនបែលហ្ស៊ិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍មុនថា ក្រុមហ៊ុនដឹកជញ្ជូនរថយន្តឈ្មោះថា ប្រតិបត្តិកររថយន្តអន្តរជាតិ (ICO) ក៏បានមើលឃើញការធ្លាក់ចុះ ១៥% ចាប់តាំងពីឆ្នាំមុនមក ដោយសារពន្ធរបស់សហរដ្ឋអាមេរិកដូចគ្នានេះ។

លោក Trump បានគំរាមដំឡើងពន្ធលើទំនិញអឺរ៉ុប ដល់ ៣០% ចាប់ពីថ្ងៃទី០១ ខែសីហា ខាងមុខ ដោយបង្កើនសម្ពាធកាន់តែធ្ងន់លើប្លុកនេះឱ្យធ្វើកិច្ចព្រមព្រៀងមួយ។ ទីក្រុងព្រុចសែល ជាមួយនឹងអ្នកតំណាងមកពីឧស្សាហកម្មរថយន្ត បានចំណាយពេលជាច្រើនខែដើម្បីព្យាយាមបញ្ចុះបញ្ចូលក្រុងវ៉ាស៊ីនតោន ឱ្យទម្លាក់ពន្ធ ២៧,៥% របស់ខ្លួនលើការនាំចូលរថយន្តអឺរ៉ុប ប៉ុន្តែហាក់ពុំមានលទ្ធផលនោះទេ។

គួរឱ្យដឹងថា មុនពេលការដំឡើងពន្ធសកលទ្រង់ទ្រាយធំរបស់លោក Trump សហរដ្ឋអាមេរិកបានដាក់ពន្ធ ២,៥% ប៉ុណ្ណោះលើរថយន្តផលិតនៅអឺរ៉ុប ខណៈដែលសហភាពអឺរ៉ុប ដាក់ពន្ធ ១០% លើរថយន្តដែលនាំចូលមកវិញពីសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        328
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        327
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        318

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm