ប្រជាជនអ៊ីរ៉ង់ ខ្លាចថាអាចមានសង្គ្រាមមួយទៀត បន្ទាប់ពីបទឈប់បាញ់ជាមួយអ៊ីស្រាអែល បន្តបានមួយខែ

2025/07/22 05:59:17 pm        255

បទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមផ្លូវអាកាសរយៈពេល ១២ថ្ងៃរបស់អ៊ីរ៉ង់ ជាមួយអ៊ីស្រាអែល បានដំណើរការជិតមួយខែហើយដោយពុំមានឧបទ្ទវហេតុអ្វីនោះទេ ប៉ុន្តែប្រជាជនអ៊ីរ៉ង់ជាច្រើននៅតែមិនសប្បាយចិត្ត ដោយស៊ូទ្រាំជាមួយភាពមិនច្បាស់លាស់ ខណៈភ័យខ្លាចថាអាចមានការប្រឈមមុខដាក់គ្នាមួយថ្មីទៀត និងកាន់តែយូរជាងមុន។

អ្នកស្រុក Shiraz នៅភាគខាងត្បូងអ៊ីរ៉ង់ ដែលជាក្រុងមួយក្នុងចំណោមទីក្រុងជាច្រើនដែលរងការវាយប្រហារកាលពីខែមុននៅពេលអ៊ីស្រាអែលបញ្ចេញយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ បាននិយាយថា "ពួកគេគិតថា បទឈប់បាញ់នេះនឹងមិននៅស្ថិតស្ថេរបានយូរទេ"។ អ្នកស្រុកជាច្រើនទៀតនិយាយថា ពួកគេខ្លាចថាសង្រ្គាមនឹងចាប់ផ្តើមម្តងទៀតណាស់ ហើយនឹងអាចនាំទៅដល់ការស្លាប់របស់មនុស្សស្លូតត្រង់កាន់តែច្រើន និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកាន់តែធ្ងន់ធ្ងរ។

ការវាយលុករបស់អ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធាសំខាន់ៗ ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ព្រមទាំងមនុស្សរាប់រយនាក់ផ្សេងទៀត ហើយបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់លំនៅដ្ឋានមួយចំនួនផងដែរ។

បន្ទាប់ពីមានបទឈប់បាញ់ អ៊ីស្រាអែលបានឱ្យសញ្ញាថាខ្លួនអាចវិលទៅរកការប្រយុទ្ធវិញភ្លាមៗ ប្រសិនបើអ៊ីរ៉ង់ ព្យាយាមសាងសង់រោងចក្រនុយក្លេអ៊ែរឡើងវិញ ឬអនុវត្តសកម្មភាពណាមួយដែលចាត់ទុកថាជាការគំរាមកំហែង ដូចជាបង្កើនការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរជាដើម ដោយនេះជាមហិច្ឆិតាមួយដែលទីក្រុងតេអេរ៉ង់តែងបដិសេធជាប់រហូត។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រសិនបើមានការវាយប្រហារម្តងទៀត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        95
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm