ខេត្ត​កណ្ដាល​រៀបចំ​ការប្រកួត​កីឡា​សក្ដានុពល ២​ប្រភេទ​អបអរ​ទិវា​ជ័យជម្នះ ៧​មករា​

2022/01/10 05:26:44 pm        109

​កណ្ដាល៖ ខេត្ត​កណ្ដាល​បាន​រៀប​ចំ​ការប្រកួត​កីឡា​មាន​សក្ដានុពល​ប្រចាំខេត្ត ២​ប្រភេទ​កីឡារួមមាន​កីឡាបាល់ទាត់ និង​កីឡា​ប៉េតង់ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៣ នៃ​ទិវា​ជ័យជម្នះ ៧​មករា (៧ មករា ១៩៧៩ - ៧ មករា ២០២២)។ ការប្រកួត​នេះគ្រោង​ធ្វើឡើង​ជាង ១សប្ដាហ៍ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ ខាងមុខ។​

​លោក ចេង សំ​អ៊ុ​ល ប្រធាន​មន្ទីរអប់រំ​កាយ និង​កីឡានៃ​ខេត្តកណ្ដាលបាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការប្រកួត​ពានរង្វាន់ ៧​មករា​នេះ រៀបចំឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជាក្នុងសម័យ​សន្ដិភាព ដែល​ប្រជាពលរដ្ឋ​គ្រប់​វ័យអាច​លេង​កីឡា​បាន មិន​ថា​កីឡាបាល់ទាត់ កីឡា​ប៉េតង់ ឬ​កីឡា​ផ្សេងៗ​នោះទេ។​ ​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាលបាន​គូសបញ្ជាក់ថា ការប្រកួត​ពេលនេះបាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ ពិសេស​យុវជន​-​យុវនារីគឺមាន​ឱកាស​ចូលរួម​លេង​កីឡាដើម្បី​ទទួលបាន​នូវ​សុខ​ភាពល្អ មិត្តភាព និង​សាមគ្គីភាពរវាង​ក្រសួង​-​ស្ថាប័ន​-​អង្គរ​ភាព​រដ្ឋ និង​ឯកជន ក្រោម​ដំបូល​សន្ដិភាពនា​សម័យ​តេ​ជោ។​

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​អភិបាលក៏បាន​ក្រើនរំលឹក​ដល់​កា​រិ​យា​លល័យ​កីឡា នៅតាម​ស្រុក​នីមួយៗនៃ​ខេត្តកណ្តាលត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ចំពោះ​ការបណ្តុះបណ្តាល​កីឡានៅតាម​បណ្តា​ស្រុក​ឲ្យ​រីកចំរើន​ទាំង​កីឡា​វ័យចាស់ និង​យុវជន ព្រោះ​កីឡា​ជួយ​សុខភាព និង​ជួយ​ឲ្យ​យុវជន​ឃ្លាតឆ្ងាយ​ពី​គ្រឿងញាន ធ្វើ​ឲ្យ​បញ្ញា​ស្មារតី​ឆ្លាត​វ៉ៃ​ក្នុងការ​សិក្សា ពិសេស​ក៏​រួមចំណែក​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​ ​ជាមួយ​ការប្រកួត​ពានរង្វាន់ ៧​មករា​លក្ខណៈ​មហាជន​នេះដែរ សម្រាប់​កីឡាបាល់ទាត់​គឺមាន ១៩​ក្រុម​ចូលរួម ខណៈ​កីឡា​ប៉េតង់​មាន ២២​ក្រុម​ចូលរួមដែល​ការប្រកួត​នឹង​បញ្ចប់​នា​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm