បឹងកេត​រៀបចំ​ពានរង្វាន់​យុវជន ៣​កម្រិត​អាយុ​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា​

2022/01/10 05:47:23 pm        2.1 K

​បាល់ទាត់៖ ក្រុម​ជើងឯក​លី​គ ៤​សម័យបឹងកេត​អែ​ហ្វ​ស៊ីសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(​ស​.​ស​.​យ​.​ក​) រាជធានី​ភ្នំពេញបានរៀបចំ​ការប្រកួត​ពានរង្វាន់​យុវជន ៧​មករា ឆ្នាំ​២០២២ ចំនួន ៣​កម្រិត​អាយុដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៣ នៃ​ទិវា​ជ័យជម្នះ ៧​មករា ក៏ដូចជា​ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់​ជាតិ។​

​តាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួតបាន​ឲ្យ​ដឹងថា ពានរង្វាន់​យុវជន​នេះរៀបចំឡើង​ក្នុង​គោលបំណងចូលរួម​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា និង​ចូលរួម​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា តាមរយៈ​ការបង្កើត​ភាពសប្បាយ​រីករាយ បណ្ដុះ​ភាពក្លាហាន និង​ស្មារតី​ស្រលាញ់​កីឡា​ដល់​កុមារ ពិសេស​ស្វែងរក​ក្មេងៗមាន​ទេពកោសល្យយកមក​បណ្ដុះបណ្ដាល និង​ជួយ​សម្រេច​ក្ដី​សុ​បិ​ន្ដ​ចង់​ក្លាយជា​កីឡាករ​អាជីព​របស់​ពួកគេ។​ ​ការប្រកួត​នេះចែកចេញជា ៣​កម្រិត​អាយុរួមមាន​អាយុ​ក្រោម ១០​ឆ្នាំមាន ៤​ក្រុម​ចូលរួម​, អាយុ​ក្រោម ១២ឆ្នាំមាន ៥​ក្រុម​ចូលរួម និង​អាយុ​ក្រោម ១៥​ឆ្នាំមាន ៨​ក្រុម​ចូលរួម ដែល​ការប្រកួត​ធ្វើឡើង​តែ ១​ថ្ងៃ​ប៉ុណ្ណោះនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។

សម្រាប់​ក្រុម​ទទួលបាន​ជ័យលាភីគឺ​ទទួលបាន​ពាន​មួយ អម​ជាមួយ​មេដាយ និង​សម្ភារៈ​កីឡា​មួយចំនួនរួមមាន​ឯកសណ្ឋាន​កីឡា និង​បាល់​ជាដើម។​ ​ក្នុងការ​ប្រកួត​ពានរ​ង្វាន់​យុវជន ៧​មករា ឆ្នាំ​២០២២ នេះដែរមានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ តិ​មា វិច្ឆិកា​ល អនុប្រធាន ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ តំណាង​ឯកឧត្តម សាយ សំ​អាល់ ប្រធាន ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ​, លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បាល់ទាត់​បឹងកេតក៏ដូចជា​ឯកឧត្តម កែប ជុតិមា តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ និង​ជា​កីឡាករ​កិត្តិយស​ក្លិប​បឹងកេត​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm