ប្រតិភូអន្តរក្រសួងចុះវាយតម្លៃគុណភាពសំណង់ព្រះវិហារ និងសាលាបាលីវត្តពិជ័យលង្កា ហៅ​វត្ត​ឈើ​ខ្មៅដើ​ម្បីធ្វើការអភិរក្ស

2025/07/22 10:19:29 pm        684

បាត់ដំបង៖ ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យ និង​វាយ​តម្លៃ​គុណ​ភាពសំណង់ព្រះវិហារ និងសាលាបាលីវត្តពិជ័យលង្កា ហៅវត្តឈើខ្មៅ ដែល​មាន​ចម្ងាយ​៥៤​គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបងដោយធ្វើដំណើរតាមផ្លូវទឹកដងស្ទឹងសង្កែ។

បន្ទាប់​ពី​បានចុះពិនិត្យទៅលើសំណង់ព្រះវិហារ សាលាបាលី និងសាលាឆាន់រួច ក្រុមការងារអ​ន្តរ​ក្រសួង​បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយព្រះចៅអធិការវត្តព្រះនាម ច្រឹង ស៊ីវី និងគណៈកម្មការ​អាចារ្យ​វត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តពិជ័យលង្កា ហៅវត្តឈើខ្មៅ ហើយបាន​ឯកភាព​គ្នា​ធ្វើ​ការ​អភិរក្សសំណង់បេតិកភណ្ឌ និងជួសជុលជាបន្ទាន់ ដើម្បីប្រែក្លាយ​ទៅ​គោល​ដៅ​ផលិត​ផ​ល​ទេសចរណ៍​បែប​ជំនឿសាសនារួមមានសក្ការដ្ឋានពុទ្ធសាសនា ,អភិរក្សសំណង់​បេតិកភណ្ឌ​ដែល​មាន​តម្លៃ​ជាប្រវត្តិសាស្ត្រ,បង្កើនសក្តានុពលទេសចរណ៍បែបជំនឿព្រះពុទ្ធសាសនាក្នុងតំបន់ និង​កែ​លម្អ​សោភ័ណភាពសំណង់បេតិកភណ្ឌដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមជម្រាបថា វត្តឈើខ្មៅ គឺជាទីអារាមដែលមានអាយុកាលរាប់រយឆ្នាំកំពុងសម្ងំលាក់ខ្លួន នៅ​កណ្ដាល​ព្រៃ​រនាមដៃបឹងទន្លេសាប ត្រូវបានសាងសង់នៅលើទីទួលអណ្ដែតកណ្ដាលផ្ទៃទឹក។ វត្ត​មួយ​នេះមានទីតាំងស្ថិតនៅក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់​ព្រំ​ប្រទល់​ជាមួយភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប។ វត្ត​ឈើ​ខ្មៅគឺ​ជា​ឈ្មោះដែ​ល​គេតែង​តែ​ហៅតៗគ្នា ដោយសារតែនៅទីនោះ មានព្រះវិហារមួយត្រូវបានគេសាងសង់ឡើងនៅឆ្នាំ ១៨៨៧ ពីរុក្ខជាតិឈើខ្មៅ។ លក្ខណៈពិសេសមួយទៀតនៃវត្តនេះគឺ មានសាលា​បាលី​មួយ​សង់​ពី​ឈើ ប្រក់ស័ង្កសីមានបីជាន់ និងមានអាយុកាលជាង៦០ឆ្នាំផុសនៅលើផ្ទៃទឹក។ សព្វ​ថ្ងៃ​នេះ​សាលា​បាលី​នេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងពិបាកក្នុងការចូលទៅទស្សនានៅខាងក្នុង ដោយសារ​តែ​ឈើខ្លះមានភាពពុកផុយអាចប្រឈមនឹងគ្រោះថ្នាក់។ដើម្បីទៅទស្សនាវត្តឈើខ្មៅ ភ្ញៀវ​ទេសចរអាចជ្រើសរើសការធ្វើដំណើរតាមម៉ូតូឬទូកម៉ាស៊ីន។ ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ទូក​ យើងបានឃើញនូវផ្ទាំងទស្សនីយភាពស្អាតៗជាច្រើនដែលកម្រ នឹងបានឃើញ ដូច​ជា​ផ្ទះ​បណ្ដែត​ទឹក​តូចៗ​នៅ​តាម​ដង​ស្ទឹង​សង្កែ​រួម​ជាមួយ​ការ​ប្រកបរបរ​ក​ស៊ី​ចិញ្ចឹម​ជីវិត​របស់​ប្រជាជន​ដែល​រ​ស់នៅក្នុងតំបន់នោះ ក៏ដូចជាទេសភាពស្អាតៗជាច្រើនទៀត ដែលមិនធ្វើ​ឱ្យ​លោក​អ្នក​ខក​បំណង​ឡើយ​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm