ប្រភព៖ ជំនួយការលោក Trump និងលោក Xi បានពិភាក្សាអំពីកិច្ចប្រជុំ រវាងមេដឹកនាំអាមេរិក និងចិន នៅរដូវស្លឹកឈើជ្រុះ

2025/07/22 10:42:07 pm        416

ទាំងជំនួយការរបស់លោក Donald Trump និងមេដឹកនាំចិន លោក Xi Jinping បានពិភាក្សាគ្នា អំពីលទ្ធភាពនៃការមានជំនួប រវាងមេដឹកនាំទាំង២ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់តំបន់អាស៊ី នាចុងឆ្នាំនេះ។ នេះបើយោងតាមបុគ្គល ២រូបដែលដឹងអំពីផែនការនេះ។

ប្រភពបានប្រាប់ថា បើទោះបីជាគម្រោងសម្រាប់កិច្ចប្រជុំនេះ មិនទាន់ត្រូវបានបញ្ចប់នៅឡើយក្ដី ក៏កិច្ចពិភាក្សារបស់មន្ត្រីនៃភាគីនៅសងខាងតំបន់ប៉ាស៊ីហ្វិក បានរួមបញ្ចូលនូវលទ្ធភាពនៃការឈប់រយៈពេលខ្លីរបស់លោក Trump ដែលកៀកនឹងពេលវេលានៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូង ឬកិច្ចពិភាក្សា នៅខាងក្រៅព្រឹត្តិការណ៍ថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា។

លោក Trump បានព្យាយាមសម្រាលភាពតានតឹងជាមួយទីក្រុងប៉េកាំង នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីផ្អាកសង្គ្រាមពន្ធសងសឹកគ្នាទៅវិញទៅមក ដែលបានធ្វើឲ្យមានភាពច្របូកច្របល់ដល់ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

អ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុនថា ប្រទេសចិនក៏បានស្វែងរកការចូលរួមពីភ្ញៀវអន្តរជាតិផងដែរ ក្នុងនោះរួមទាំងឥស្សរជនមួយចំនួនមកពីសហរដ្ឋអាមេរិក សម្រាប់ព្រឹត្តិការណ៍នៅក្រុងប៉េកាំង នាថ្ងៃទី៣ ខែកញ្ញា ដើម្បីរំលឹកខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។

យ៉ាងណាក្ដី កាលពីថ្ងៃចន្ទ (ទី២១ ខែកក្កដា) ដោយបានបដិសេធមិនធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធនឹងលទ្ធភាពនៃការមានកិច្ចប្រជុំ Trump-Xi អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់ថា៖ «ការទូត រវាងប្រមុខរដ្ឋ ដើរតួនាទីជាយុទ្ធសាស្ត្រដែលមិនអាចជំនួសបាន នៅក្នុងទំនាក់ទំនងចិន-អាមេរិក»។

សេតវិមានក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីដែរ។ តែរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រាប់នៅថ្ងៃទី២១ ខែកក្កដានោះថា នឹងមាន «ការពិភាក្សានាពេលខាងមុខដ៏ខ្លី» រវាងប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm