តម្លៃប្រេងធ្លាក់ចុះ ខណៈជម្លោះពាណិជ្ជកម្ម ធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្ពស់ អំពីតម្រូវការប្រេង

2025/07/22 03:44:58 pm        118

តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃអង្គារ (ទី២២ ខែកក្កដា) នេះ ខណៈក្តីបារម្ភ ដែលអាចកើតចេញពីសង្គ្រាមពាណិជ្ជកម្ម រវាងអ្នកប្រើប្រាស់ប្រេងឆៅធំៗ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) នឹងបន្ទច់បង្អាក់កំណើនតម្រូវការប្រេងឥន្ធនៈដោយការថយចុះនូវសកម្មភាពសេដ្ឋកិច្ច ដែលធ្វើឲ្យវិនិយោគិនកាន់តែលែងសូវមានទំនុកចិត្ត។

ហ៊ុនតម្លៃប្រេងឆៅ Brent បានធ្លាក់ថ្លៃ ៥២សេន ឬ ០,៧៥ភាគរយ ដោយមកនៅត្រឹមតម្លៃ ៦៨,៦៩ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ៣:២៥នាទី ម៉ោងសកល។ ចំណែកប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) មានតម្លៃ ៦៦,៦៩ដុល្លារ ក្នុងមួយបារ៉ែល ដោយធ្លាក់ថ្លៃ ៥១សេន ឬ ០,៧៦ភាគរយ។

តម្លៃគោលនៃប្រេងឆៅទាំង បានធ្លាក់ចុះបន្តិចកាលពីថ្ងៃចន្ទ (ទី២១ ខែកក្កដា)។ កិច្ចសន្យាទិញប្រេង WTI សម្រាប់ខែសីហា នឹងផុតកំណត់នៅថ្ងៃអង្គារនេះ ហើយកិច្ចសន្យាកាន់តែសកម្ម សម្រាប់ខែកញ្ញា បានធ្លាក់ចុះ ៥៤សេន ឬ ០,៨២ភាគរយ ពោលគឺធ្លាក់មកនៅត្រឹម ៦៥,៤១ដុល្លារ ក្នុងមួយបារ៉ែល។

លោកស្រី Priyanka Sachdeva អ្នកវិភាគទីផ្សារជាន់ខ្ពស់ នៅឯក្រុមហ៊ុន Phillip Nova បានលើកឡើងថា៖ ក្ដីបារម្ភអំពីតម្រូវការទូលំទូលាយ នៅតែបន្តមានជាប់ជានិច្ច ស្របពេលមានភាពតានតឹងពាណិជ្ជកម្មសកលកាន់តែខ្លាំងឡើងៗ ជាពិសេសនៅពេលដែលទីផ្សារតាមដានយ៉ាងយកចិត្តទុកដាក់ដល់ការគំរាមកំហែងដំឡើងពន្ធគយចុងក្រោយបំផុត រវាងប្រទេសសេដ្ឋកិច្ចធំៗ និងការប្រកាសនាពេលខាងមុខរបស់លោក Trump នៅមុនថ្ងៃផុតកំណត់ទី១ ខែសីហា»។

លោកស្រីបានបន្ថែមថា៖ «វិនិយោគិនក៏កំពុងសម្លឹងមើលយ៉ាងដិតដល់ផងដែរ អំពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើប្រេងឆៅរបស់រុស្ស៊ីផងដែរ»។

ក្ដីបារម្ភអំពីការផ្គត់ផ្គង់ បានធូរស្រាលយ៉ាងច្រើន ដោយប្រទេសផលិតធំៗបង្កើនទិន្នផល និងចាប់តាំងពីបទឈប់បាញ់ កាលពីថ្ងៃទី២៤ ខែមិថុនា បានបញ្ចប់ជម្លោះ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ តែទោះជាយ៉ាងណាក៏ដោយ អ្នកវិនិយោគមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីសេដ្ឋកិច្ចពិភពលោក ក្នុងអំឡុងពេលមានការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

អឺរ៉ុប នឹងសាកល្បងបំណងរបស់អ៊ីរ៉ង់ លើដំណោះស្រាយនុយក្លេអ៊ែរ ក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រនេះ
2025/07/25 10:20:19 am        1
អ៊ីស្រាអែល និងអាមេរិក ហៅត្រឡប់មកវិញនូវក្រុមការងារចរចាបទឈប់បាញ់ហ្កាហ្សា ដោយអះអាងថា ក្រុមហាម៉ាសមិនបង្ហាញភាពស្មោះត្រង់
2025/07/25 09:17:48 am        1
បារាំង នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា ដែលធ្វើឲ្យអ៊ីស្រាអែលមានកំហឹង
2025/07/25 09:14:37 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អឺរ៉ុប នឹងសាកល្បងបំណងរបស់អ៊ីរ៉ង់ លើដំណោះស្រាយនុយក្លេអ៊ែរ ក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រនេះ

2025/07/25 10:20:19 am
​អ៊ីស្រាអែល និងអាមេរិក ហៅត្រឡប់មកវិញនូវក្រុមការងារចរចាបទឈប់បាញ់ហ្កាហ្សា ដោយអះអាងថា ក្រុមហាម៉ាសមិនបង្ហាញភាពស្មោះត្រង់
2025/07/25 09:17:48 am
​បារាំង នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា ដែលធ្វើឲ្យអ៊ីស្រាអែលមានកំហឹង
2025/07/25 09:14:37 am
​ប្រទេសទួរគី និងស៊ីប ប្រឹងប្រែងទប់ស្កាត់ចំហេះព្រៃ ខណៈរលកកម្ដៅគ្របដណ្ដប់ពាសពេញតំបន់
2025/07/25 09:01:31 am
​អាមេរិក ដកទណ្ឌកម្មលើសម្ព័ន្ធមិត្តយោធាមីយ៉ាន់ម៉ា បន្ទាប់ពីប្រមុខរបបសឹកសរសើរលោក Trump
2025/07/25 08:58:03 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/19 08:18:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/21 01:58:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/25 02:11:13 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/22 03:28:43 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am