WHO៖ លំនៅឋានបុគ្គលិក និងឃ្លាំង នៅភាគកណ្តាលតំបន់ហ្កាហ្សា ត្រូវបានវាយប្រហារ

2025/07/22 10:47:47 pm        435

អង្គការសុខភាពពិភពលោក (WHO) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (ទី២១ ខែកក្កដា) លើកន្លែងស្នាក់នៅរបស់បុគ្គលិក និងឃ្លាំងសំខាន់ៗរបស់ខ្លួន ក្នុងទីក្រុង Deir el-Balah នៅភាគកណ្តាលនៃតំបន់ហ្កាហ្សា។

ប្រមុខទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ (UN) លោក Tedros Adhanom Ghebreyesus បានរៀបរាប់នៅលើបណ្ដាញសង្គម X ថា៖ «លំនៅឋានបុគ្គលិករបស់ WHO នៅទីក្រុង Deir el-Balah ក្នុងតំបន់ហ្កាហ្សា ត្រូវបានវាយប្រហារ ៣ដង នៅថ្ងៃនេះ ក៏ដូចជាឃ្លាំងសំខាន់ៗរបស់ស្ថាប័នផងដែរ»។

លោកបានបញ្ជាក់ថា «យោធាអ៊ីស្រាអែលបានចូលទៅក្នុងបរិវេណនៅស្នាក់នោះ ហើយបង្ខំស្ត្រី និងកុមារឲ្យជម្លៀសចេញដោយថ្មើរជើងឆ្ពោះទៅកាន់ទីក្រុង Al-Mawasi (នៅភាគខាងត្បូងហ្កាហ្សា) ក្នុងពេលមានជម្លោះដ៏សកម្ម» ដោយបានបន្ថែមថា «បុគ្គលិកបុរស និងសមាជិកគ្រួសារមួយចំនួន ត្រូវបានដាក់ខ្នោះដៃ ដោះសម្លៀកបំពាក់ សួរចម្លើយនៅនឹងកន្លែង និងឆែកឆេរ ដោយផ្ចង់កាំភ្លើង»។

លោក Tedros បានឲ្យដឹងទៀតថា បុគ្គលិក WHO និងសមាជិកគ្រួសារចំនួន ៣២នាក់ ត្រូវបានជម្លៀសទៅកាន់ការិយាល័យរបស់ទីភ្នាក់ងារ នៅពេលដែលអាចមានលទ្ធភាពចូលទៅបាន។ លោកបានបន្ថែមថា ក្នុងពេលជាមួយគ្នានោះ បុគ្គលិក WHO ២រូប និងសមាជិកគ្រួសារ ២នាក់ ត្រូវបានឃុំខ្លួន ហើយខណៈពេលដែល ៣នាក់ ត្រូវបានដោះលែង «បុគ្គលិកម្នាក់នៅតែស្ថិតក្នុងការឃុំខ្លួន»។ ហើយុលោកបានទទូចថា «WHO ទាមទារឲ្យមានការដោះលែងបុគ្គលិកដែលត្រូវបានឃុំខ្លួនជាបន្ទាន់ និងការការពារបុគ្គលិកទាំងអស់»។

ការអត្ថាធិប្បាយរបស់លោកបានកើតមានឡើងនៅពេលដែលទីក្រុង Deir el-Balah ប្រឈមនឹងការបាញ់ផ្លោងយ៉ាងខ្លាំងក្លា បន្ទាប់ពីយោធារបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បានបញ្ជាឲ្យអ្នកស្រុកចាកចេញ ដោយព្រមានអំពីវិធានាការជិតកើតមាន នៅក្នុងតំបន់ ដែលខ្លួនមិនធ្លាប់ធ្វើប្រតិបត្តិការពីមុនមកឡើយ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        20
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm