អ៊ីរ៉ង់ និងទួរគី ជំរុញឲ្យមានវិធានការ ដើម្បីបញ្ឈប់«ឧក្រិដ្ឋកម្ម»របស់អ៊ីស្រាអែលនៅហ្កាហ្សា និងអាស៊ីខាងលិច

2025/07/22 10:59:33 pm        75

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីទួរគី លោក Hakan Fidan កាលពីថ្ងៃចន្ទ បានលើកឡើងពីភាពចាំបាច់ ដើម្បីចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ «ឧក្រិដ្ឋកម្ម» របស់     អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា និងអាស៊ីខាងលិច។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់ក្នុងតំបន់ ជាពិសេសការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែល «ប្រឆាំងនឹងប្រជាជនគ្មានទីការពារនៃតំបន់ហ្កាហ្សា» និង«ការឈ្លានពានដោយយោធា»របស់ខ្លួនប្រឆាំងនឹងស៊ីរី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។

លោក Araghchi បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ឧក្រិដ្ឋកម្ម» របស់អ៊ីស្រាអែល ដែលកំពុងកើនឡើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា ជាពិសេសតាមរយៈការបង្អត់អាហារ និង   ទឹក។

លោកបានអំពាវនាវឲ្យបណ្តាប្រទេសមូស្លីម ចាត់វិធានការយ៉ាងហ្មត់ចត់ និងជាបន្ទាន់ រួមទាំងការកោះប្រជុំបន្ទាន់នៃអង្គការសហប្រតិបត្តិការឥស្លាម និងការធ្វើឲ្យយន្តការពិគ្រោះយោបល់ក្នុងតំបន់ ដើម្បីបញ្ឈប់នូវអ្វីដែលលោកហៅថា«អំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា» និងដើម្បីប្រឆាំងនឹង   «ការឈានពាន»របស់ប្រទេសនេះ នៅទូទាំងតំបន់អាស៊ីខាងលិច។

សម្រាប់ផ្នែកមួយរបស់លោក លោក Fidan បានថ្កោលទោស «ឧក្រិដ្ឋកម្ម និងការឈ្លានពាន» របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សា និងស៊ីរី ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់សចំណាត់ការជាបន្ទាន់ និងការសម្របសម្រួលដោយប្រទេសឥស្លាម ដើម្បីបញ្ឈប់ «សកម្មភាពឧក្រិដ្ឋកម្ម» របស់អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm       
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm       
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm