សហរដ្ឋអាមេរិក​ព្រមាន​អ៊ីរ៉ង់​ពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​ហាន​វាយប្រហារ​លើ​ជនជាតិ​អាមេរិក​

2022/01/10 06:00:39 pm        413

​សហរដ្ឋអាមេរិក៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ប្រទេស​អ៊ីរ៉ង់​នឹង​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ បើ​ហាន​វាយប្រហារ​ណាមួយ​លើ​ពលរដ្ឋ​អាមេរិក រួមទាំង​អ្នក​ទាំងឡាយ​ដែល​រង​ទណ្ឌកម្ម​ដោយ​ទីក្រុង​តេ​អេ​រ៉ង់ ចំពោះការសម្លាប់​ឧត្ដមសេនីយ៍ Qassem Soleimani ក្នុងការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​កាលពី​ឆ្នាំ​២០២០។

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមានលោក Jake Sullivan បាន​និយាយថា ទណ្ឌកម្ម​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សៅរ៍មាន​ឡើង ខណៈ​កងជីវពលតំណាង​របស់​ក្រង​តេ​អេ​រ៉ង់បន្ត​វាយប្រហារ​លើ​ទាហាន​អាមេរិកនៅ​តំបន់​មជ្ឈិមបូព៌ា​។ ​លោក Sullivan បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា យើង​នឹង​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង​ដើម្បី​ទប់ទល់ និង​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​ណាមួយ​បង្កឡើងដោយ​អ៊ីរ៉ង់មកលើ​ជនជាតិ​របស់​យើង រួមទាំងបុគ្គល​ក្នុងចំណោម​ ៥២​រូប​ដែល​បានបង្ហាញ​ឈ្មោះ​កាលពី​ម្សិលមិញ​។​

​ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​និយាយថា ជនជាតិ​អាមេរិកចំនួន ​៥១​នាក់ត្រូវ​បានដាក់​គោលដៅចំពោះ​អ្វីដែល​ខ្លួន​ហៅថា​ជាអំពើ​ភេរវកម្ម ​និង​ការរំលោភ​សិទ្ធិមនុស្ស​។ ​គេ​មិន​ច្បាស់​ទេ​ថា ​តើហេតុអ្វី​បានជា​សេចក្ដីថ្លែងការណ៍​របស់​លោក Sullivan សំដៅលើ​មនុស្ស​ដល់​ទៅ ​៥២​នាក់នៅពេល​ទីក្រុង​តេ​អេ​រ៉ង់និយាយថា ​ខ្លួន​បានដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​អាមេរិក​តែ​ចំនួន ​៥១​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        282
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        281
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        273

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm