មេដឹកនាំកូរ៉េខាងត្បូង បញ្ជាឲ្យប្រឹងប្រែងគ្រប់យ៉ាង ដើម្បីស្វែងរកអ្នកបាត់ខ្លួន ក្រោយទឹកជំនន់

2025/07/22 11:01:45 pm        93

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃអង្គារ (ទី២២ ខែកក្កដា) នេះ បានប្រាប់មន្ត្រីសាធារណៈថា «ត្រូវប្រឹងប្រែងគ្រប់យ៉ាង» ដើម្បីស្វែងរកអ្នកបាត់ខ្លួន និងស្ដារឡើងវិញនូវការខូចខាត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានធ្វើឲ្យផ្លូវរងការបំផ្លិចបំផ្លាញ នៅតាមតំបន់ផ្សេងៗនៃប្រទេស។

ស្ថានភាពអាកាសធាតុសើម ឥឡូវនេះបានធូរស្រាល ទោះបីជារបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងជោគជាំកំពុងមាននៅផ្នែកខ្លះនៃប្រទេសកូរ៉េខាងជើងក៏ដោយ។

ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានឲ្យដឹងថា មនុស្សយ៉ាងតិច ១៩នាក់ បានបាង់បង់ជីវិត និង ៩នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ខណៈមនុស្ស ២.៥៤៩នាក់ នៅតែត្រូវរស់នៅក្រៅតំបន់លំនៅឋានរបស់ខ្លួន។

ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា ការខូចខាតទ្រព្យសម្បត្តិមានទំហំធំធេងណាស់ ដោយមានអគារប្រមាណជា ៣.៧៧៦ខ្នង ដែលរួមទាំងផ្ទះសម្បែង ហាង និងរោងចក្រដែលត្រូវការសម្អាតទឹក កម្ទេចកម្ទី និងល្បាប់ភក់។

ដោយកត់សម្គាល់ពីដែនកំណត់នៃវិធីសាស្រ្តដែលមានស្រាប់ ក្នុងការទប់ទល់នឹងទឹកភ្លៀង កាលពីសប្តាហ៍មុន លោក Lee បានបញ្ជាឲ្យនាយករដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធទាំងអស់ បង្កើតប្រព័ន្ធឆ្លើយតបដ៏ទូលំទូលាយ សម្រាប់គ្រោះមហន្តរាយធម្មជាតិតាមតំបន់ និងប្រភេទ។

លោក Lee ក៏បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីផងដែរ «ឲ្យបង្ក្រាបយ៉ាងតឹងរ៉ឹង ចំពោះមន្ត្រីសាធារណៈដែលមិនបានគិតគូរឲ្យបានវែងឆ្ងាយ ហើយចូលចិត្តរាំច្រៀង និងបរិភោគស្រា នៅតាមទីតាំងដែលមានមនុស្សស្លាប់»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm