មន្ទីរបញ្ចកោណ៖ អាមេរិកដកទាហានម៉ារីន ៧០០នាក់ ចេញពីទីក្រុង Los Angeles

2025/07/22 11:07:21 pm        87

មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃចន្ទថា កងម៉ារីនអាមេរិកចំនួន ៧០០នាក់ នៅក្នុងទីក្រុងឡូសអេនជឺឡេស កំពុងត្រូវបានដកចេញ ដោយបញ្ចប់ការដាក់ពង្រាយទាហានដ៏ចម្រោងចម្រាស នៅក្នុងទីក្រុងនេះ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បានបញ្ជាឲ្យឆ្មាំជាតិរាប់ពាន់នាក់ និងទាហានម៉ារីនរាប់រយនាក់ ចូលទៅក្នុងទីក្រុងឡូសអេនជឺឡេស( Los Angeles) កាលពីខែមុន ដើម្បីជាការឆ្លើយតបទៅនឹងការតវ៉ាជុំវិញការបោសសម្អាតអន្តោប្រវេសន៍សហព័ន្ធ ដែលជាចំណាត់ការប្រឆាំងនឹងមេដឹកនាំទីក្រុង និងអភិបាលរដ្ឋកាលីហ្វ័រនីញ៉ាមកពីគណបក្សប្រជាធិបតេយ្យ លោក Gavin Newsom។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth «បានដឹកនាំការដកមកវិញនូវទាហានម៉ារីនចំនួន ៧០០នាក់ ដែលវត្តមានរបស់ពួកគេ បានផ្ញើសារយ៉ាងច្បាស់ថា ភាពគ្មានច្បាប់ នឹងមិនត្រូវបានអត់ឱនឲ្យទេ»។

លោកបានបន្ថែមថា៖«ការឆ្លើយតបយ៉ាងឆាប់រហ័ស វិន័យម៉ឺងម៉ាត់ និងវត្តមានជាក់ស្តែង គឺជាការរួមចំណែក ក្នុងការស្ដារសណ្តាប់ធ្នាប់ និងការលើកកម្ពស់នីតិរដ្ឋ»។

អភិបាលក្រុងឡូសអេនជឺឡេស លោកស្រី Karen Bass ក៏បានប្រកាសពីការដកកងម៉ារីន នៅក្នុងការប្រកាសនៅលើបណ្តាញសង្គម X ដោយនិយាយថា នេះគឺជា «ការឈ្នះមួយផ្សេងទៀត» សម្រាប់ទីក្រុងនេះ ហើយថា វត្តមានរបស់កងទ័ព គឺជា«ការដាក់ពង្រាយមិនចាំបាច់»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        193
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        233
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm