ប្រមុខUNប្រាប់សារព័ត៌មាន Arab Newsថា សហគមន៍អន្តរជាតិមានកាតព្វកិច្ច ជួយឲ្យសម្រេចបានរដ្ឋប៉ាឡេស្ទីន

2025/07/22 11:16:25 pm        114

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់សារព័ត៌មាន Arab News ថា សហគមន៍អន្តរជាតិមានកាតព្វកិច្ច ធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីបន្តដំណោះស្រាយរដ្ឋពីរចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងដើម្បីនាំមកនូវលក្ខខណ្ឌដែលអាចធ្វើឲ្យវាកើតឡើង។

លោកបាននិយាយថា៖«ពិតជាចាំបាច់ណាស់ក្នុងការរក្សាឲ្យមាននូវទស្សនៈនៃដំណោះស្រាយរដ្ឋពីរ ជា មួយនឹងរឿងដ៏គួរឲ្យភ័យខ្លាចទាំងអស់ ដែលយើងកំពុងឃើញ នៅក្នុងតំបន់ហ្កាហ្សា និងវេសបែង (West Bank)។

«ចំណែកអ្នកដែលមានការមន្ទិលចំពោះដំណោះស្រាយរដ្ឋពីរ ខ្ញុំសួរថា តើអ្វីជាជម្រើសជំនួស? វាគឺជាដំណោះស្រាយរដ្ឋតែមួយ ដែលប្រជាជនប៉ាឡេស្ទីន ត្រូវបានបណ្តេញចេញ ឬប្រជាជនប៉ាឡេស្ទីន នឹងត្រូវបង្ខំឲ្យរស់នៅលើទឹកដីរបស់ពួកគេ ដោយគ្មានសិទ្ធិ? នោះគឺរឿងមួយមិនអាចទទួលយកបានទាំងស្រុង។

«ខ្ញុំជឿជាក់យ៉ាងមុតមាំថា នេះគឺជាកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិ ដើម្បីធ្វើអ្វីៗគ្រប់យ៉ាង ក្នុងការរក្សាដំណោះស្រាយរដ្ឋពីរ ឲ្យនៅមានតទៅទៀត ហើយបន្ទាប់មកបង្កើតលក្ខខណ្ឌ ដើម្បីធ្វើឲ្យវាកើតឡើង»។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង នៅពេលដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងបារាំងរៀបចំធ្វើជា  សហប្រធានសន្និសីទសកលមួយ នៅក្នុងខែនេះ ក្នុងការកិច្ចខិតខំប្រឹងប្រែងពន្លឿនការអនុវត្តដំណោះស្រាយរដ្ឋពីរ និងបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        188
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        229
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm