លោក Trump៖ អាមេរិកនឹងវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ជាថ្មីម្តងទៀត ប្រសិនបើចាំបាច់

2025/07/22 11:25:37 pm        94

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ស្តីពីការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារលើកមុន។

លោកប្រធានាធិបតី បានសរសេរនៅលើទំព័រ Truth Social របស់លោកថា៖«រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងអំពីលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ថា៖«ការខូចខាត គឺធ្ងន់ធ្ងរណាស់ ពួកវា ត្រូវបានបំផ្លាញ»។ ប្រាកដណាស់ ពួកវាត្រូវរងការខូចខាតយ៉ាងដំណំ ដូចជាខ្ញុំបាននិយាយ ហើយយើងនឹងធ្វើការវាយប្រហារជាថ្មីម្តងទៀត បើចាំបាច់នោះ!»។  

លោក ត្រាំ ក៏បានជំរុញឲ្យប៉ុស្តិ៍ទូរទស្សន៍ CNN បណ្តេញ «អ្នកយកព័ត៌មានក្លែងក្លាយរបស់ពួកគេ» និង   សុំការអភ័យទោសដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក និងអាកាសយានិកកងទ័ពអាកាស ដែលអ្នកសារព័ត៌មាននោះ បាននិយាយថា បានបំផ្លាញទីតាំងនុយក្លេអ៊ែរជាច្រើន។

លោក Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នាពេលមុននេះបន្តិចថា គ្រឿងបរិក្ខារនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបាន«ខូចខាតយ៉ាងធ្ងន់ធ្ងរ» ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ មិនមានបំណងបោះបង់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាបញ្ហាចោទនៃមោទនភាពជាតិ។

កាលពីថ្ងៃទី ២៥ ខែមិថុនា លោក ត្រាំ និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានដកស្រង់ទិន្នន័យស៊ើបការណ៍ថ្មី ដោយអះអាងថា ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅទីក្រុង Fordow, Natanz និង Isfahan ដែលបានវាយប្រហារនៅយប់ថ្ងៃទី ២១-២២ ខែមិថុនា ត្រូវបានបំផ្លាញចោល។ សេតវិមាន បាន បន្ថែមថា យោងតាមទិន្នន័យរបស់ទីក្រុងវ៉ាស៊ីនតោន អ៊ីរ៉ង់បានបរាជ័យក្នុងការដកសម្ភារៈនុយក្លេអ៊ែរចេញពីទីតាំងទាំងនេះ មុនពេលមានការវាយប្រហារនោះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm