ពានរង្វាន់​កីឡា​អេឡិចត្រូនិក​ថ្មី​មួយទៀត​ត្រូវ​បាន​បង្កើត​មាន​ប្រាក់​រង្វាន់​សរុប ១០០​លាន​រៀល​

2022/01/10 06:24:27 pm        262

​E-sport៖ ការប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច​ថ្មី​មួយទៀតលើ​វិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវ​កាល​ទី​១ នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខដែល​មាន​ប្រាក់​រង្វាន់​សរុប​រហូត​ដល់ ១០០​លាន​រៀល។ ​លោក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ពេញទំហឹងចំពោះ​ការបង្កើត​កម្មវិធី​ប្រកួត​នេះ​ឡើង ដើម្បី​រួមចំណែក​អភិវឌ្ឍន៍ និង​ពង្រឹងសមត្ថភាព​ធនធាន​កីឡាករសម្រាប់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២​លើក​ចំពោះមុខគឺ​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម និង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។

​តាមរយៈ​នេះសហព័ន្ធ​នឹង​គាំទ្រ​ផ្នែក​បច្ចេកទេស ដើម្បី​ជំរុញ​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​នេះឲ្យ​ទទួលបាន​ជោគជ័យ ស្របតាម​និយាមបច្ចេកទេស​របស់​សហព័ន្ធ និង​ច្បាប់​ប្រកួត​អន្ដរជាតិ។ ប៉ុន្ដែ​ក្រៅពី​វិញ្ញាសា Mobile Legend ដែល​កំពុងមាន​សន្ទុះ​គាំទ្រ និង​ការលេង​ច្រើន សហព័ន្ធ​ក៏បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន និង​ដៃគូ​ឯកជនពិចារណា​រៀបចំ​ការប្រកួត​លើ​វិញ្ញាសា​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​ឱកាស​ថ្មី និង​ចូលរួម​ផលិត​ធនធាន​កីឡាករ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ផងដែរ។​ ​លោក ធី វ៉ា​យ អគ្គនាយក​ក្រុមហ៊ុន ធី វ៉ា​យ មេ​ឌា បានបង្ហាញ​នូវ​ក្តី​រីករាយដែល​ទទួលបាន​ការគាំទ្រ​ពី​សហព័ន្ធ ដើម្បី​រៀបចំ​ការប្រកួត​ដ៏​ធំ​នេះ​ឡើងស្របតាម​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធ ដែល​ការប្រកួត​នេះធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព និង​បង្កើន​ធនធាន​កីឡាករ​-​កីឡាការិនី និង​មន្ដ្រី​បច្ចេកទេស​សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ព្រឹត្តិការណ៍​អន្ដរជាតិ​ផ្សេងៗ​ទៀត។​

​លោក​បន្ដថា ការប្រកួត​ពានរង្វាន់ T.Y Media E-Champion រដូវ​កាល​ទី​១ នេះនឹងមាន​ក្រុម​ខ្លាំងៗ ៦​ក្រុម​ចូលរួមក្នុងនោះ​ក៏មាន​វត្តមាន​ក្រុម See You Soon ដែល​ទើប​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក M3 នៅ​ប្រទេស​សិង្ហ​បុរីកាលពី​ចុងឆ្នាំ​២០២១ កន្លងទៅ​ផងដែរ។ ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១០ ខែកុម្ភៈរហូតដល់​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២២។ ​ចំពោះ​ប្រាក់រង្វាន់​ជ័យលាភី​វិញ ក្រុម​លេខ​១ នឹង​ទទួលបាន​ប្រាក់រង្វាន់ ៥០​លាន​រៀល​, លេខ​២ ទទួលបាន ២៥​លាន​រៀល​, លេខ​៣ ទទួលបាន ១៥​លាន​រៀល និង​លេខ​៤ ទទួលបាន ៤​លាន​រៀល។ រីឯ​ក្រុម​ពុំបាន​ឡើង​វគ្គ​បន្ដក៏​ទទួលបាន​ប្រាក់រង្វាន់ ១​លាន ៥​សែន​រៀល​ក្នុង​មួយក្រុម​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm