គម្រោងស្ថាបនាផ្លូវ៣៨ខ្សែរួចហើយ តែបំពាក់គ្រឿងបរិក្ខា​បាន​ជាង ៧០ភាគរយ ​និងចាប់ផ្ដើមសាងសង់រង្វង់មូលថ្មី

2022/01/10 06:39:29 pm        693

សៀមរាប៖ ឯកឧត្ដម ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្រេចបាន១០០ភាគរយហើយ ខណៈការបំពាក់គ្រឿងបរិក្ខាតាមដងផ្លូវនេះ បានសម្រេចប្រមាណជាង៧០ភាគរយ និងចាប់ផ្ដើមកសាងរង្វង់មូលមួយទៀតតាមផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិស្វាយធំ ព្រំប្រទល់ក្រុងសៀមរាប និងស្រុកប្រាសាទបាគង។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន កាល​ពី​ថ្ងៃ​ម្សិលមិញ បានថ្លែងបែបនេះ នាឱកាសដឹកនាំក្រុមការងារគ្រប់ផ្នែកពាក់ព័ន្ធ​ចុះពិនិត្យវឌ្ឍនភាព​ការងារ ​នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ​៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ។

ឯកឧត្តម បញ្ជាក់ថា គម្រោងស្ថាបនាផ្លូវ៣៨ខ្សែនេះ បានរួចរាល់មួយភាពរយហើយ។ ដោយឡែកការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង, ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥,០០៣ដើម, ដំឡើងភ្លើងសញ្ញាចរាចរណ៍(ភ្លើងស្តុប)ចំនួន ២០ទីតាំង, ដាំដើមឈើចំនួន ៣,១២៥ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវទាំង៣៨ ​សម្រេចបាន ៧២,៧៤% ។

ឯកឧត្តម បន្តថា សមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ឋផ្លូវទាំង៣៨ខ្សែ ដែលផ្តល់ដោយរាជរដ្ឋាភិបាល​កម្ពុជា ​សម្រាប់ខេត្តសៀមរាបនេះ ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណ:ការក៏កំពុងរៀបចំ​សាងសង់​រង្វង់មូលដ៏ធំមួយនៅចំណុចផ្សារស្វាយធំ ​ឃុំកណ្តែកស្រុកប្រាសាទបាគង ដែលជា​ចំណុចព្រំប្រទល់​នៃស្រុកប្រាសាទបាគង និងក្រុងសៀមរាប ​ដើម្បីឱ្យមានសណ្តាប់ធ្នាប់របៀបរៀប​រយ និង​បញ្ចៀសការកកស្ទះចរាចរ ក្នុងការបើកបរ។រង្វង់មូលនេះ មានទំហំ២៥ម៉ែត្រ នឹង​មាន​រចនាជារូបផ្ការំដួល។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសក៏កំពុងសិក្សាចំណុចគោលដៅ​សម្រាប់បង្កើតផ្លូវវាងក្រុងថ្មី​បន្ថែម​ទៀតផង ដែលជាប្រាក់កម្ចីពីប្រទេសកូរ៉េ និងរៀបចំជំរុញឱ្យមានការដឹកជញ្ជូនដោយ​រថយន្តBusដើរដោយប្រព័ន្ឋអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិយាកាសបរិស្ថាន ព្រមទាំង​កាត់បន្ថយ​ការកកស្ទះចរាចរណ៍ ។

សូមជម្រាបថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ នេះ មាន​ប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៥០លានដុល្លារ​អាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយ:ពេល ១៣ខែក្នុងការសាងសង់។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា សមិទ្ឋផលដ៏ធំធេងនេះ គ្រោងនឹងសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការក្នុងវេលា​សមស្រប​ណាមួយ តាមរយៈការគោរពស្នើសុំការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ ពី​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm