គ្រូពេទ្យហាត់ការនៅអង់គ្លេស គ្រោងធ្វើកូដកម្មនៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីកិច្ចចរចាប្រាក់ខែបរាជ័យ

2025/07/23 04:21:28 pm        158

សហជីពរបស់ក្រុមវេជ្ជបណ្ឌិតបានប្រកាសកាលពីថ្ងៃអង្គារ (២២ កក្កដា) ថា កូដកម្មរបស់គ្រូពេទ្យហាត់ការដែលបានគ្រោងទុករយៈពេល ៥ថ្ងៃនៅក្នុងដែនដីអង់គ្លេស របស់ចក្រភពអង់គ្លេស នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៥ កក្កដា ខាងមុខនេះ ដោយនិយាយថារដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក Wes Streeting មិនទាន់បានប្រឹងប្រែងគ្រប់គ្រាន់ក្នុងការចរចាលើប្រាក់ឈ្នួល និងលក្ខខណ្ឌការងារសម្រាប់ក្រុមវេជ្ជបណ្ឌិតទាំងនោះឡើយ។

គ្រូពេទ្យហាត់ការ ដែលគេស្គាល់ថាជាក្រុមគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យ បានបោះឆ្នោតគាំទ្រឱ្យធ្វើកូដកម្មទ្រង់ទ្រាយធំ បន្ទាប់ពីរដ្ឋាភិបាលបានដំឡើងប្រាក់ខែត្រឹមតែ ៥,៤% ប៉ុណ្ណោះឱ្យពួកគេ។ សហជីពអះអាងថា អត្រានេះនៅខ្វះ ២៩% ទៀតដែលត្រូវទាមទារដើម្បីស្តារប្រាក់ចំណូលរបស់គ្រូពេទ្យឡើងវិញដល់កម្រិតឆ្នាំ២០០៨។

សមាគមវេជ្ជសាស្ត្រអង់គ្លេស (BMA) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សាជាមួយលោក Streeting និងក្រុមមន្ត្រីរដ្ឋាភិបាលក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះដើម្បីឈានទៅដល់ការសម្របសម្រួលមួយ មិនបានឃើញលទ្ធផលនោះទេ។ BMA បន្តទៀតថា មកទល់ពេលនេះ មិនទាន់ឃើញមានអ្វីកើតឡើងទេ មិនមានការដំឡើងប្រាក់ខែដូចដែលចង់បាន មិនមានការលើកលែងឥណទាននិស្សិត ហើយក៏ពុំមានជំហានទៅមុខដែលគួរឱ្យទុកចិត្តបានដែរ។

លោក Streeting បាននិយាយថា កូដកម្មនឹងរំខានដល់ការថែទាំអ្នកជំងឺ និងដាក់សម្ពាធបន្ថែមលើសេវាសុខភាពជាតិដែលគ្រប់គ្រងដោយរដ្ឋ ហើយប្រធានសុខាភិបាលរូបនេះបានជំរុញឱ្យ BMA ទទួលយកការផ្តល់ជូននេះហើយពន្យារពេលសកម្មភាពកូដកម្មដើម្បីទុកពេលចរចាកញ្ចប់កាន់តែប្រសើរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm