កម្ពុជារៀបចំពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូចូលរួមសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយ អាស៊ី លើកទី២០

2025/07/23 05:14:16 pm        178

ក្រសួងព័ត៌មាននៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធី​ជប់​លៀង​ជា​ផ្លូវ​ការ​ជូន​គណៈ​ប្រតិភូ​ជាតិ និងអន្តរជាតិ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សពផ្សាយ អាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅខេត្តសៀមរាប ដោយមានការអញ្ជើជាអធិបតីពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធាន​កិត្តិយស​សាខា​សមាគម​នារី​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន។

នៅក្នុងពិធី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ក្នុងនាម​រាជ​រដ្ឋាភិបាល​កម្ពុជា​ និងក្រសួងព័ត៌មាន ឯកឧត្តមបាន​សំដែង​ការ​អបអរសា​ទរ​ចំពោះ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក​ដើ​​ម្បី​ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ( AIBD) ក្នុងខួបលើកទី 20 នៃការរៀប​ចំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយអាស៊ី(AMS)។ ក្នុងរយៈពេលពីរទស្សវត្សរ៍ AMS បានបង្កើតជាព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់ការសន្ទនា ការសហការ និងការច្នៃប្រឌិតក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ មិន​ត្រឹម​តែ​នៅ​ក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាសកលផងដែរ។ ឯកឧត្តមបន្តថា ពេញមួយថ្ងៃនេះ ការ​ចែក​រំលែកចំណេះដឹង ជាពិសេសទាក់ទងនឹងឧបករណ៍ឌីជីថលថ្មី យន្តការផ្ទៀងផ្ទាត់ និងយុទ្ធ​សាស្ត្រ​អក្ខ​រកម្មប្រព័ន្ធផ្សព្វផ្សាយ បានផ្តល់ឱ្យយើងនូវការយល់ដឹងថ្មីៗ និងវិធីសាស្រ្តជាក់ស្តែង ដើម្បី​កសាងការយល់ដឹងជាសាធារណៈ និងពង្រឹងភាពធន់នឹងព័ត៌មានមិនពិត។

នៅក្នុងពិធីជប់លៀងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជូន​គណៈ​ប្រតិភូ និងភ្ញៀវកិត្តិយសសំខាន់ៗ និងពិធីប្រគល់ពានរង្វាន់កម្មវិធីឆ្នើម សម្រាប់ស្ថានីយ​ទូរ​ទស្សន៍ និងស្ថានីយវិទ្យុ។

គួរបញ្ជាក់​ដែរថា ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលមានអ្នក​សារព័ត៌មាន​ចូល​រួម​មក​ពី​ប្រទេស​ជា​សមាជិកចំនួន ២៦ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រម​ទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕ អត្ថបទ៖ទូច សោភ័ណ 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm