អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ី មិនរំពឹងថានឹងមានការទម្លុះទម្លាយភាពជាប់គាំងនៃប្រភេទអព្ភូតហេតុ នៅក្នុងការចរចាសន្តិភាពនាពេលខាងមុខជាមួយអ៊ុយក្រែននោះទេ។

កិច្ចចរចាជុំទីបីត្រូវគេរំពឹងថានឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ជាទីដែលភាគីទាំងពីរបានជួបគ្នាក្នុងខែឧសភា និងខែមិថុនា រួចមកហើយ។
ក្នុងអំឡុងជុំមុនកាលពីខែមុន គណៈប្រតិភូទាំងពីរបានផ្លាស់ប្តូរសេចក្តីព្រាងអនុស្សរណៈស្តីពីលក្ខខណ្ឌសន្តិភាព និងបានយល់ព្រមចំពោះវិធានការមនុស្សធម៌ រួមទាំងការបញ្ជូនឈ្លើយសឹក និងសាកសពទាហាន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក Peskov បាននិយាយថា ប្រទេសរុស្ស៊ីសង្ឃឹមថាកិច្ចប្រជុំបន្ទាប់នឹងត្រូវធ្វើឡើងនៅសប្តាហ៍នេះ ដោយបន្ថែមថាកាលបរិច្ឆេទនឹងត្រូវប្រកាសនៅពេលដែលភាគីទាំងពីរបានត្រៀមខ្លួនរួចរាល់។
ផ្ទុយទៅវិញ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន នឹងរៀបចំកិច្ចចរចាសន្តិភាពថ្មីនៅថ្ងៃពុធនេះ។
យោងតាមអ្នកនាំពាក្យរូបនេះ សម័យប្រជុំនាពេលខាងមុខនឹងរួមបញ្ចូលការពិភាក្សាអំពីអនុស្សរណៈដែលបានចែករំលែកនៅពេលថ្មីៗនេះ ក្នុងចំណោមប្រធានបទផ្សេងៗទៀត។
នៅពេលសួរអំពីក្ដីរំពឹងរបស់ទីក្រុងមូស្គូ សម្រាប់ជំនួបនាពេលខាងមុខ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះនិយាយថា ពុំមានមូលហេតុត្រូវពឹងលើការទម្លុះទម្លាយភាពជាប់គាំងជាអព្ភូតហេតុណាមួយឡើយ ព្រោះស្ថានភាពស្មុគស្មាញខ្លាំងណាស់៕

