ចំនួនអ្នកស្វែងរកជំនួយដែលត្រូវសម្លាប់ដោយអ៊ីស្រាអែលនៅហ្កាហ្សា កើនលើសពី ១.០០០នាក់

2025/07/23 05:45:24 pm        134

យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១.០០០នាក់ ក្នុងពេលពួកគេកំពុងព្យាយាមស្វែងរកស្បៀងអាហារក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការនៅចុងខែឧសភាមក។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Thameen Al-Kheetan បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ (២២ កក្កដា) ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារអង្គការសហប្រជាជាតិបានកត់ត្រាអ្នកស្លាប់ក្នុងពេលស្វែងរកស្បៀងអាហារចម្អែតក្រពះចំនួន ១.០៥៤នាក់ នៅដែនដីហ្កាហ្សា ដោយមនុស្ស ៧៦៦នាក់ក្នុងចំណោមនោះ ត្រូវសម្លាប់នៅជុំវិញទីតាំងមូលនិធិ GHF និង ២៨៨នាក់ទៀតស្លាប់នៅក្បែរក្បួនជំនួយរបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ផ្សេងទៀត។

នៅថ្ងៃអង្គារដដែលនេះ ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា សង្រ្គាមឥតឈប់ឈររបស់អ៊ីស្រាអែលលើហ្កាហ្សា និងការបិទផ្លូវមនុស្សធម៌ ដែលខ្លួនដកចេញតែផ្នែកខ្លះប៉ុណ្ណោះក្នុងខែមីនា បន្តធ្វើឱ្យទឹកដីប៉ាឡេស្ទីនមួយនេះធ្លាក់ចូលទៅក្នុងវិបត្តិកង្វះអាហារូបត្ថម្ភកាន់តែខ្លាំងឡើង ដោយមនុស្សរាប់សិបនាក់ រួមទាំងកុមារ បានស្លាប់ដោយសារតែភាពអត់ឃ្លានធ្ងន់ធ្ងរ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បាននិយាយថា កុមារជាង ១លាននាក់នៅហ្កាហ្សា កំពុងស្រេកឃ្លាន។ នាយកផ្នែកមនុស្សធម៌របស់អង្គការសង្រ្គោះកុមារ Save the Children បានពណ៌នាស្ថានភាពនៅហ្កាហ្សាថាជា "មហន្តរាយ" ដ៏អាក្រក់៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        351
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        350
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        341

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm