សម្តេចតេជោកំណត់យកថ្ងៃទី១៤មករា ចាក់វ៉ាក់សាំងដូសជំរុញទី៤ បន្តទៀត

2022/01/10 07:38:00 pm        668

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រកាសថា សម្តេចនឹងធ្វើការចាក់វ៉ាក់សាំងដូចជំរុញទី៤ នៅថ្ងៃទី១៤ខែមករានេះហើយ ដើម្បីធានាប្រសិទ្ធភាពមុនពេលសម្តេចអញ្ជើញទៅកាន់ប្រទេសឌូបៃ។

ការប្រកាសរបស់សម្តេចតេជោ យ៉ាងដូច្នេះក្នុងពេលដែលសម្តេច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាលផ្លូវការ ​កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង ទៅសិរីសោភណ្ឌ ប្រវែង​ជិត៨៥គម ក្រោម​ឥណទាន​សម្បទានពីរដ្ឋាភិបាលជប៉ុន ​នៅព្រឹកថ្ងៃទី១០ខែមករានេះ។

សម្តេច បានមានប្រសាសន៍ថា ជាមួយនឹងការខិតខំជំរុញឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូចទី៣ នោះដូស​ជំរុញ​ទី៤​គឺ​ពិតជា​នឹង​បន្តទៀតហើយៗ​សម្រាប់រូប​សម្តេចផ្ទាល់​និងភរិយា​របស់​សម្តេច។

ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នៅតែរម្លឹកជារឿយៗអំពីកត្តាសុខសន្តិភាព ដោយសម្តេចបញ្ជាក់ជាថ្មីថា មេរៀនឈឺចាប់របស់យើងគឺមានគ្រប់គ្រាន់ហើយ ដូច្នេះ​យើង​ត្រូវការពារ​ ថែរក្សាសន្តិភាព ឱ្យខាងតែបាន។

សម្តេចតេជោ បានធ្វើការរំលឹកជាថ្មីអំពីអតីតកាលនៃការបែកបាក់ដោយ សារ​សង្គ្រាមស៊ីវិល អូស​បន្លាយអស់រាប់រយឆ្នាំ ប៉ុន្តែដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចបាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាន​នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាច្រើនមកដល់សព្វថ្ងៃនេះ។សម្តេចបានបញ្ជាក់ថាសន្តិ​ភាព​នេះ គឺយើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។

សម្តេចបន្តថា បន្ទាប់ពីបានបញ្ចប់សង្គ្រាម ​យើងបានប្រែក្លាយ​អតីត​តំបន់​សមរភូមិ​ប្រយុទ្ធ​ឱ្យ​ទៅ​ជាតំបន់ទីផ្សារ និង​ការអភិវឌ្ឍដែលមកដល់ពេលនេះ​គឺយើង​សម្រេច​បានលើសពី ៩០% ទៅ​ហើយៗ​ចំណុច​ដែលសេសសល់នោះគឺដោយសារតំបន់​ខ្លះនៅមាន​សេសសល់គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះនៅនៅឡើយ ​ហើយបើតាមគោល​ដៅ​ឆ្នាំ​២០២៥​ ការ​បោស​សំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះនឹងសម្រេចបាន១០០% ដែ​ល​នឹង​ធ្វើ​ឱ្យ​កា​រ​ប្រែ​ក្លា​យ​អតីត​តំបន់​សមរ​ភូមិ​​ប្រយុទ្ធ​ឱ្យ​ក្លាយទៅជាតំបន់ទីផ្សារ ​និងការអភិវឌ្ឍនោះនឹងសម្រេចបានជោគជ័យ។

ក្នុងន័យនេះ ​សម្តេច​បញ្ជាក់ថា ដូច្នេះយើងត្រូវតែការពារ ថែរក្សាសមិទ្ធផល​ដែលកើត​ចេញ​ពី​សន្តិភាព​ឱ្យបាន, ​បើរ​ក្សា​សន្តិភាព​មិន​បាន​ទេ កុំនិយាយពីអ្វីផ្សេង។

យ៉ាង​ណា​មិញ​បើ​យើង​មើលទៅប្រទេសមួយចំនួនដែលមានសង្គ្រាម ​គ្រាប់បែកគ្រាប់ផ្លោង នោះ​តើមាន​សិទ្ធិទេ? ​ដូច្នេះមុននឹង​និយាយ​ពី​សិទ្ធិ​មនុស្ស​ គឺចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតជាមុនសិន និង​ការ​ទទួល​បាននូវ​សេចក្តីសុខ ​ដែលគ្មាន​កា​រគំរាមកំហែង ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm