ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់

2025/07/23 09:10:49 pm        416

ប្រតិបត្តិការទូទាត់តាមឃ្យូអរកូត (QR Code) នៅក្នុងបំណាច់ឆ្នាំ២០២៤ បានកើនឡើងជាង ២៥២ធៀបនឹងឆ្នាំ២០២៣ ក្នុងទំហំប្រាក់សរុបចំនួន ៥៥,៨ ប៊ីលានដុល្លារអាមេរិក ត្រូវវប្រមាណ ១២៤ភាគរយ នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស)។

ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ប្រចាំឆ្នាំ២០២៤ ក្នុង​នោះ​សេវាទូទាត់សងប្រាក់ នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយ​ទិន្ន​ន័យ​អតិថិជនចុះឈ្មោះបង្កើត គណនីកាបូបអេឡិចត្រូនិក (E-wallet) សរុបបាន​កើន​ឡើង​ដល់​ប្រមាណ ២០,៧ លានគណនី ពោលគឺកើនឡើងជាង ៥ ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូន និងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ការធ្វើ​ប្រតិបត្តិការ​តាមរយៈឌីជីថលដោយផ្ទាល់ ពេញនិយមជាងប្រតិបត្តិការតាមបញ្ហារភ្នាក់ងារ ដែល​ជា​ហេតុនាំឱ្យមានការថយចុះនៃចំនួនភ្នាក់ងារ។

​ក្នុងឆ្នាំ២០២៤នេះ ការចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ​សមតុល្យរូបិយវត្ថុ អេឡិចត្រូនិកសរុប ដែលបានចេញផ្សាយមានចំនួនជាង ៥៧៥ លាន​ដុល្លារ​អាមេរិក​។ ចំណែកឯសមតុល្យដែលបានរក្សាទុកក្នុង គណនីអាណត្តិព្យាបាល កើនឡើង​ជាង​ ៥៨១លានដុល្លារ កើនពី ៤៤៣ លានដុល្លារ កាលពីឆ្នាំ២០២៣។ ការកើនឡើងនេះ បាន​បង្ហាញ​ពី​ទំនុកចិត្តរបស់អ្នកប្រើប្រាស់លើសេវាទូទាត់សងប្រាក់តាមបែបឌីជីថល និងក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ​ដែលគាំទ្រ។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៥០ គ្រឹះស្ថាន ផ្តល់សេវាធនាគារអ៊ីនធឺណិត និង​សេវា​ធនា​គារ​ចល័ត ហើយអ្នកចុះ ឈ្មោះប្រើប្រាស់ អាចធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗ ក្នុង​នោះ​ចំនួន​ប្រតិបត្តិការ​តាមរយៈសេវាធនាគារអ៊ីនធឺណិតក្នុងឆ្នាំ២០២៤ មានការកើនឡើង ១២៦ ភាគរយ ពី ៤,៧ ទៅ ១០,៧ លានប្រតិបត្តិការ និងទំហំប្រាក់មានការកើនឡើងប្រមាណ ៥៥,៦% ពី ១៨,២​ទៅ ២៨,៣ ប៊ីលានដុល្លារអាមេរិក ប្រមាណ ៦២% នៃផ.ស.ស។

ចំណែកការទូទាត់ប្រាក់តាមប័ណ្ណទូទាត់ កាន់តែមានភាពទូលំទូលាយ ដោយ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុចំនួន ៤០ គ្រឹះស្ថាន បានចេញផ្សាយប័ណ្ណទូទាត់ចំនួនប្រមាណ ១២,៧ លាន​ប័ណ្ណ​។​ ក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់តាមប័ណ្ណទូទាត់ជារូបវ័ន្ត ក្នុងស្រុកសរុប មាន​ការ​ថយ​ចុះ​ប្រមាណ​ ២,២% ពីជាង ១៥០ មកត្រឹម ១៤៧ លានប្រតិបត្តិការ ក្នុងទំហំប្រាក់ជិត ២៧ ប៊ីលាន ដុល្លារ​អាមេរិក ។ ដោយឡែកចំនួនប្រតិបត្តិការប័ណ្ណទូទាត់ជារូបវ័ន្តនៅក្រៅប្រទេស មាន​ការ​កើន​ឡើង​ប្រមាណ ៩,៥% ពី ២,៨ ទៅ ៣,១ លានប្រតិបត្តិការ និងក្នុងទំហំប្រាក់ ១,១ ប៊ីលាន​ដុល្លារ​អាមេរិក​។ ចំណែកឯប្រតិបត្តិការប័ណ្ណទូទាត់តាមអនឡាញសរុបមាន ការកើនឡើងប្រមាណ ២២,៣​% និងមានទំហំប្រាក់មានការកើនឡើងប្រមាណ ៤៣,៥% ពី ១ ទៅ ១,៥ ប៊ីលាន​ដុល្លារ​អាមេរិក។ គិតត្រឹមឆ្នាំ២០២៤ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៤០ គ្រឹះស្ថាន បានដំឡើង​ម៉ាស៊ីន ATM ចំនួន ៥,៧ ពាន់គ្រឿង និង ៣០ គ្រឹះស្ថានបានតម្លើងម៉ាស៊ីន POS ចំនួន ៥៣,៦ ពាន់​គ្រឿង នៅទូទាំងប្រទេសកម្ពុជា ដែលជួយសម្រួលដល់លទ្ធភាពទទួលបាន សាច់​ប្រាក់​កាន់​តែ​ងាយ​ស្រួល និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូទាត់ទាំងមូល។ ប្រតិបត្តិការទូទាត់តាមឃ្យូអរកូត នៅ​តែ​ទទួលបានការ ពេញនិយម និងទាក់ទាញ ដែលជាមធ្យោបាយទូទាត់ប្រាក់ងាយស្រួល និង​សុវត្ថិភាព។ ចំនួនប្រតិបត្តិការទូទាត់តាមឃ្យូអរកូត បាន កើនឡើង ២៥២,៦% ធៀប​នឹង​ឆ្នាំ​២០២៣ ក្នុងទំហំប្រាក់សរុបចំនួន ៥៥,៨ ប៊ីលានដុល្លារអាមេរិកប្រមាណ ១២៤% នៃផ.ស.ស៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm