លោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba នៅថ្ងៃពុធ ២៣ កក្កដា នេះ បានច្រានចោលនូវរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបាននិយាយថា លោកនឹងលាលែងពីតំណែងនៅចុងខែក្រោយ ខណៈជោគវាសនានយោបាយរបស់នាយករដ្ឋមន្ត្រីជប៉ុនរូបនេះនៅតែមិនច្បាស់លាស់៕