ឯកឧត្តម ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំការងារប្រចាំឆ្នាំ២០២១ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០២២

2022/01/10 07:51:37 pm        730

ភ្នំពេញ៖ ឯកឧត្តម ម៉ឹង សំផន អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែមករានេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច របស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចន្រ្ទា ប្រចាំឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តឆ្នាំ២០២២។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសមាជិកគណបក្ស មកពីសាខាបក្ស ភូមិ ឃុំ ស្រុក ព្រមទាំង​ក្រុម​ការងារ​ចុះជួយស្រុកចន្ទ្រា បានចូលរួមប្រជុំ​ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារ ដែល​គណបក្ស​ស្រុក​សម្រេចបានកន្លងមក​ ដើម្បីលើកទិសដៅ​ ផ្តល់​បទពិសោធន៍​ សំដៅរួមចំណែក​ក្នុងការ​ពង្រឹង​ប្រសិទ្ធភាពការងារ ​និងការអនុវត្តគោលនយោបាយ​គណបក្សឲ្យកាន់តែរឹងមាំ ឈានទៅ​សម្រេច​ឲ្យ​បានជោគជ័យ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នៅពេលខាងមុខផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម ម៉ឹង សំផន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការ គណបក្ស និងក្រុមការងារ ចុះជួយមូលដ្ឋានស្រុកចន្ទ្រា ​ដែលបានសាមគ្គី សហការគ្នាបានល្អ ក្នុងការបម្រើប្រជាជន និងចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ភូមិ ឃុំឲ្យមានការរីកចំរើន ។

ឯកឧត្តម បានលើកឡើងពីអត្ថន័យថ្ងៃជ័យជំនះ ៧ មករា​ដែលបានធ្វើ​ឲ្យ​យើងគ្រប់គ្នាបានរស់រាន​មាន​ជីវិតសារជាថ្មីឡើងវិញ ​គឺដោយសារ ការតស៊ូ រំដោះប្រទេសជាតិ ដឹកនាំដោយគណបក្ស​ប្រជាជន​កម្ពុជា ​ជាពិសេសសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា ដែលបានដឹកនាំកម្លាំង តស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និង បានកសាងប្រទេសកម្ពុជាចាប់តាំងពីបាតដៃទទេរ រហូតមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិ ​ទទួលបាននូវសុខសន្តិភាព និង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។

ទទឹមនេះ សម្តេចតេជោ ​នាយករដ្ឋមន្ត្រី បានខិតខំដោះស្រាយបញ្ហាប្រឈម និងការលំបាកនានា​របស់​ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានធ្វើអោយជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋកាន់​តែ​ប្រសើរឡើង ។ជាមួយគ្នានោះដែរនៅក្នុងអង្គប្រជុំក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ​ចំពោះ​បេក្ខភាព​ឯកឧត្តម ហ៊ុន ​ម៉ាណែត ​ជានាយករដ្ឋមន្ត្រីនៅពេលអនាគតផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង ​សំផន ​បានផ្តល់ថវិកាចំនួន​ ជាង៣០​ លានរៀល ​ដ​ល់ក្រុមការងារ ភូមិ ឃុំ និង ស្រុកចន្ទ្រា ខេត្តស្វាយរៀង សម្រាប់បំរើដល់កិច្ចការងារផ្សេងៗក្នុងមូលដ្ឋានផងដែរ៕ អត្ថបទ៖ បានចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm