បេសកជនអាមេរិកមួយរូបបានជំរុញឲ្យប្រធានាធិបតីស៊ីរី Ahmed Al-Sharaa កែប្រែគោលនយោបាយរបស់គាត់ឡើងវិញ និងទទួលយកវិធីសាស្រ្តរួមបញ្ចូលបន្ថែមទៀត បន្ទាប់ពីការបង្ហូរឈាមជាថ្មីបង្កឡើងដោយក្រុមប្រកាន់និកាយ កាលពីសប្តាហ៍មុន បើមិនដូច្នេះទេប្រឈមនឹងការបាត់បង់ការគាំទ្រពីអន្តរជាតិ និងការធ្វើឲ្យប្រទេសនេះបែកបាក់។

បេសកជនអាមេរិកប្រចាំប្រទេសស៊ីរី លោក Thomas Barrack បាននិយាយថា លោកបានផ្តល់យោបល់ ដល់លោក Sharaa ក្នុងកិច្ចពិភាក្សាឯកជន ដើម្បីពិនិត្យមើលឡើងវិញនូវធាតុផ្សំនៃរចនាសម្ព័ន្ធកងទ័ពមុនសង្គ្រាម ពង្រីកឡើងវិញនូវលទ្ធិឥស្លាមនិយម និងស្វែងរកជំនួយសន្តិសុខក្នុងតំបន់។

នៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងបេរូត (Beirut)នៃប្រទេសលីបង់ លោក Barrack បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រសិនបើគ្មានការផ្លាស់ប្តូរឲ្យបានឆាប់ទេ លោក Sharaa ប្រថុយនឹងការបាត់បង់កម្លាំងជំរុញដែលធ្លាប់ជួយលោកឲ្យបានឡើងកាន់អំណាច។
លោក Barrack បានថ្លែងថា លោក Sharaa គួរតែនិយាយថា៖«ខ្ញុំនឹងសម្របខ្លួនឲ្យបានលឿន ព្រោះប្រសិនបើខ្ញុំមិនសម្របខ្លួនឲ្យបានលឿនទេ ខ្ញុំនឹងបាត់បង់កម្លាំងគាំទ្រនៃសកលលោក ដែលនៅពីក្រោយខ្ញុំ»។ លោកបាននិយាយថា លោក Shara អាចឡើងកាន់តំណែងជាប្រធានាធិបតី ហើយនិយាយថា «អ្វីដែលត្រឹមត្រូវសម្រាប់លោក ក្នុងការធ្វើនោះ គឺមិនចំបាច់ធ្វើតាមគំនិតរបស់ខ្ញុំទេ»។