ប្រទេស​នៅ​អឺរ៉ុប និង​អូស្ត្រាលី​បាន​មើល​ឃើញ​ពី​ស្ថានភាព​ជំងឺ​ COVID-19 កាន់តែ​ធ្ងន់ធ្ងរ​

2022/01/10 09:18:03 pm        651

​អឺរ៉ុប៖ ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប និង​អូស្ត្រាលី​បាន​ឃើញ​ពី​ស្ថានភាព​ឆ្លង​វីរុស COVID-19 កាន់​តែ​ច្រើន​ឡើង​ៗភាគច្រើន​ដោយសារតែ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Omicron ដែល​ឆ្លង​ខ្ពស់​។ ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ពី​អ្នក​ស្លាប់​ទាក់ទង​នឹង​វីរុស​ឆ្លង​ចំនួន ៩៧​នាក់​បន្ថែម​ទៀត ដែល​នាំ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ស្លាប់​កើនឡើងដល់ ១៥០,១៥៤​នាក់​។

ប្រទេស​នេះ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស COVID-19 សរុប ១៤.៤៧៥.១៩២​ករណី។ យោង​តាម​ព័ត៌មាន BBC បាន​ឱ្យ​ដឹង​ថា ចក្រភព​អង់គ្លេស​គឺជា​ប្រទេស​ទី៧ ដែល​មាន​ចំនួន​អ្នក​ស្លាប់​លើស​ពី ១៥០,០០០នាក់បន្ទាប់ពី​សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល ឥណ្ឌា រុស្ស៊ី ម៉ិ​ក​ស៊ិ​ក និង​ប៉េ​រូ​។ ការ​កើន​ឡើង​ករណី​ឆ្លង​បាន​ដាក់​សម្ពាធ​ខ្លាំង​លើ​ប្រព័ន្ធ​វេជ្ជសាស្ត្រ ខណៈ​ដែល​យោធា​ត្រូវ​បាន​អំពាវនាវ​ឱ្យ​ជួយ​ដល់​មន្ទីរពេទ្យ​ដែល​កំពុង​ជួប​ការ​លំបាក​។ គ្រូពេទ្យ​យោធា និង​បុគ្គលិក​ជំនួយ​ប្រមាណ ១,៨០០​នាក់​កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ​ទូទាំង​ប្រទេស​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ទំនង​ជា​មាន​រោគសញ្ញា​ស្រាល ប៉ុន្តែ​ការ​ចូល​មន្ទីរពេទ្យ​បន្ត​កើន​ឡើង ខណៈ​ចំនួន​បុគ្គលិក​ពេទ្យ​ធ្លាក់ខ្លួន​ឈឺ​កំពុង​កើន​ឡើង ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក។

​នៅ​កន្លែង​ផ្សេងទៀត​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប វិធានការ​រឹតត្បិត​បន្ថែម​កំពុង​ចូល​ជា​ធរមាន​ដោយសារ​ករណី​វីរុស COVID-19 បន្ត​កើន​ឡើង​ពាសពេញ​តំបន់​។ កាលពី​ថ្ងៃ​សៅរ៍​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​ប្រទេស​បារាំង​ បាន​ធ្វើ​បាតុកម្ម​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វិធានការ​រឹតត្បិត​ថ្មី​។ បច្ចុប្បន្ន​នេះ​មានតែ​ភស្តុតាង​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​កន្លែង​បដិសណ្ឋារកិច្ច និង​ការ​ដឹក​ជញ្ជូន​សាធារណៈ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm